ផ្លូវថ្មល់ D B S T៣គីឡូម៉ែត្រ ពីឃុំឬស្សីក្រោក ដល់ឃុំតាឡំ រងគ្រោះដោយ ទឹកជំនន់ត្រូវបានជួសជុល ឡើងវិញចំណាយ ថវិការបស់ខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ ផ្លូវថ្មល់ D B S T៣គីឡូម៉ែត្រ ចាប់ពីភូមិប្រឡាយហ្លួងលើ ភូមិព្រះស្រែ ក្នុង ឃុំឬស្សីក្រោក ដល់ឃុំតាឡំ ដែលរងការខូចខាតខ្លាំងដោយ សារទឹកជំនន់ និងទឹកហូរបុកមកពី ប្រទេសថៃ ត្រូវបាន លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកំលាំងក្រុម ការងារជំនាញកំលាំង រដ្ឋបាលស្រុកមង្គលបូរី កំលាំង៣ អង្គភាព មានកំលាំង អាវុធហត្ថស្រុក កំលាំងនគរបាល កំលាំងសឹករងខេត្តបន្ទាយមានជ័យ និងកំលាំងសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកមង្គលបូរី ជាច្រើនរយនាក់  ចូលរួមសហការណ៍ គ្នាជួសជុលផ្លូវដែល ខូចខាតនេះឡើងវិញ ដើម្បីធ្វើការសម្រួល ចរាចរណ៍ដល់ ប្រជាពលរដ្ឋទាំង២ឃុំ នៅព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ហើយការជួសជុល ផ្លូវដែលខូចខាតដោយទឹក ជំនន់នេះចំណាយ ថវិការបស់ខេត្ត ។

ក្នុងនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ ទឹកជំនន់ឆ្នាំ២០២០នេះ ហេដ្ឋារចនាសម្ព័ន្ធ ជនបទនៅ ខេត្តបន្ទាយមានជ័យ ជាច្រើនត្រូវទទួលរងកាប៉ះ ពាល់និងរខូចខាត ដោយទឹកជំនន់ ធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរ និងដឹកជញ្ជូនបានក្នុងនោះ មានទាំង៩ក្រុង ស្រុក ទឹកហូរកាត់ផ្លូវ ៧៤១កន្លែង មានប្រវែង ៤៩២.៥៣៣ម៉ែត្រ ខូតខាតខ្លាំង ជាងគេមាន ៣ក្រុង ស្រុក មានមង្គលបូរី ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ដែលត្រូវធ្វើការ ជួសជុលឡើងវិញ។

ចំណែកផ្លូវជនបទដែល ខូចខាតធ្ងន់ធ្ងរជាងគេ មានដូចជាផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវសាយសាម៉ននៅ ស្រុកមង្គលបូរី ផ្លូវស្រែល្អនៅស្រុកថ្មពួក ផ្លូវភ្នៀតនៅក្រុង សិរីសោភ័ណ ផ្លូវតាផូនៅស្រុកស្វាយចេក និងភ្នំស្រុកជាដើម។

លោកអ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាក្នុងស្រុក មង្គលបូរីនេះហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្រោយពីទឹកជំនន់វាយបុកខ្លាំងកន្លងមកនោះបានរងរនូវការខូចខាតយ៉ាងដំណំ ពិសេសគឺផ្លូវ ដែលត្រូវបានទឹកហូរកាត់ផ្តាច់ ធ្វើឲ្យការធ្វើដំណើរ ដឹកកសិផលរបស់ប្រជា កសិករជួបការលំបាក និងការជួយសង្រ្គោះ ប្រជាពលរដ្ឋមានជម្ងឺឈឺ ស្កាត់ត្រូវដឹកមកមន្ទីរ ពេទ្យជាដើម។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀត ថាដោយមានការណែ នាំពីឯកឧត្តម នាយឧត្តមសេនីយ៍  ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងដើម្បីជាការឆ្លើយ តបនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរនោះ លោកបានដឹកនាំ ក្រុមការងារជួសជុល ស្តារឡើងវិញនៅផ្លូវ ទាំង២ឃុំនេះឡើងវិញដោយការ រងការខូចខាតប្រវែង ៣គីឡូម៉ែត្រ ដោយទឹកជំនន់ កន្លងមកខ្លាំង។

លោក អ៊ុំ រាត្រីបានបញ្ជាក់ទៀតថាថវិកា ដែលត្រូវចំណាយក្នុងការ ជួសជុលផ្លូវនេះជាថវិកា របស់ខេត្តចំណែកផ្លូវ ដែលខូចមិនទាន់ ជួសជុលនោះនិងបន្តជួស ជុលនៅពេលថ្ងៃមុខទៀត មិនទុកចោលទេ គ្រាន់តែមុនក្រោយប៉ុណ្ណឹង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *