យុវជនម្នាក់បើកម៉ូតូ មិនបានលើកជន្ទល់ ក្នុងល្បឿនលៀន បុកនឹងថ្នល់បណ្តាល ឲ្យដួលបោកក្បាលទៅនិង ថ្នល់ជាតិបែក ក្បាលស្លាប់ភ្លាម

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់បើកម៉ូតូ មិនបានលើកជន្ទល់ ក្នុងល្បឿនលៀន បុកនឹងថ្នល់បណ្តាល ឲ្យដួលបោកក្បាលទៅ និងថ្នល់ជាតិបែក ក្បាលស្លាប់ភ្លាម ហេតុការនេះកើត ឡើងនៅវេលាម៉ោង៩ និង២៥នាទីយប់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ ជាតិលេខ១៦៨ A ​ ត្រង់ចំណុចកណ្តាល ភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ បានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាយុវជនស្លាប់ មានឈ្មោះនៅ ព្រេក ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តនបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ បានប្រាប់បញ្ជាក់ឲ្យ ដឹងទៀតថានៅមុនពេល កើតហេតុនោះបើកបរ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ។

នគរបាលបានបន្តថា ជនរងគ្រោះបានទៅចូល រួមកម្មវិធីការមិត្តភ័ក្ត្រ នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក  ពេលបើកម៉ូតូត្រឡប់ ទៅផ្ទះវិញក្នុង ល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ដោយមិនបានលើក ជន្ទល់ម៉ូតូ ពេលធ្វើដំណើរមក ដល់ចំណុចកើតហេតុ ត្រង់ចំណុចកើតហេតុជា ចំណុចផ្លូវកោង ជន្ទល់ម៉ូតូបាន បុកនឹងថ្នល់បណ្តាល ឲ្យម៉ូតូដួលមនុស្សបាន បោកក្បាលទៅនឹងថ្នល់ បែកក្បាលស្លាប់ភ្លាម មួយរំពេច ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះត្រួតពិនិត្យ ប្រគល់ម៉ូតូនិងសព ជនរងគ្រោះជូន ក្រុមគ្រួសារយកទៅ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *