ថៃរៀបចំពិធីដុត សាកសពខ្លា ៦ ក្បាល ដែលងាប់ នៅក្នុងសួនសត្វ ខេត្តឈុនបុរី

ប្រទេសថៃ ៖ សត្វខ្លាចំនួន ៦ ក្បាល ដែលក្នុងនោះមាន ៤ក្បាលជាខ្លាចំណាស់និង២ ក្បាលទៀតជាខ្លាជំទង់ ដែលបានងាប់ នៅក្នុងសួនសត្វមួយ កន្លែងក្នុងប្រទេសថៃ ត្រូវបានក្រុមអភិរក្ស សត្វព្រៃ រួមជាមួយនិង អង្គភាពពាក់ព័ន្ធ រៀបចំកន្លែងដុត កម្ទេចចោលយ៉ាងត្រឹម ត្រូវដោយមិនអនុញ្ញាតិ យកចំណែកខ្លះនៃរាង កាយខ្លាដែលមាន តម្លៃទៅលក់នៅ លើទីផ្សារងងឹតឡើយ ។

ពិធីដុតសាកសពខ្លាទាំង ៦ ក្បាលនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ វេលាម៉ោង ១១និង ៣០ នាទី ថ្ងៃត្រង់ នៅក្បែសួនសត្វ សិរី រ៉ាតឆា ក្នុងភូមិសាស្ត្រ ខេត្តឈុនបុរី ប្រទេសថៃដែលនេះគឺជាលើកដំបូងហើយ ក្នុងការដុតកម្ទេចសាកសពសត្វខ្លា ដែលជាសត្វកម្រ និងជិតផុតពូជទៅហើយក្រោមការត្រួតពិនិត្យ របស់ក្រុមការងារអភិរក្សសត្វព្រៃ និងក្រុមការងារ ឧទ្យានជាតិ ។

យោងតាមរបាយការណ៍ ដែលយើងទទួលបានគឺ ក្នុងចំណោមសត្វខ្លាទាំង ៦ ក្បាល គឺមាន៤ក្បាលជាខ្លាងាប់ ដោយសារចាស់ជរា និងសាកសពខ្លាជំទង់ ២ក្បាលទៀត គឺងាប់ដោយសារ ជម្ងឺដោយសត្វខ្លានីមួយៗ មានបំពាក់ស្លាកលេខ យ៉ាងត្រឹមត្រូវ ហើយក៏ជាសត្វកម្រ នៅក្នុងចំណោម ពូជខ្លាទាំង ៥ ប្រភេទ ដែលត្រូវបានក្រុម អភិរក្សកំពុងយកចិត្ត ទុកដាក់ក្នុងការការពារ ព្រោះពពួកសត្វ ប្រភេទនេះ ត្រូវបាន គេសម្លាប់យក បំណែកនៃរាងកាយ ទៅលក់នៅលើ ទីផ្សារសត្វព្រៃ ឬក៏នៅលើទីផ្សារ ងងឹត ដោយសារ តែបច្ចុប្បន្នពពួកសត្វ ប្រភេទនេះកំពុងពេញ និយមយ៉ាងខ្លាំង នៅក្នុងទ្វីបអាស៊ី ដោយវាមានតម្លៃខ្ពស់ បន្ទាប់ពីភ្លុកដំរី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *