បុរស់ម្នាក់របួសធ្ងន់ខណះ លើកដែកមិនប្រយ័ត្ន ប៉ះចំខ្សែកាបឆក់ធ្លាក់ ពីលើដំបូលផ្ទះ

(ខេត្តស្វាយរៀង)៖ កម្មករផ្សារដែកធ្វើដំបូលផ្ទះ ខណះលើកដែកមិនប្រយត្ន័ ក៏ប៉ះខ្សែកាបបង្គោលភ្លើង អគ្គីសនីតាមផ្លូវឆ្លង ចរន្តឆក់ធ្លាក់ពីលើដំបូល ផ្ទះមកដីកំពស់៤ម៉ែត្រ របួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ ផ្អើលទាំងព្រឹក។

សមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋ បាលឃុំកណ្តៀងរាយ បានឲ្យដឹងថា ករណីជាងផ្សារដែក លើកដែក ឆក់ធ្លាក់ពីលើដំបូល បានកើតឡើងនៅ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ២៨ខែតុលាឆ្នាំ២០២០ ស្ថិតនៅភូមិក្បាល ថ្នល់ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល ប៉ុស្តិ៍បន្តឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

មុនពេលកើត ហេតុជនរងគ្រោះ មកធ្វើកម្មករសំណង់ នៅផ្ទះរបស់ឈ្មោះមុំ សារៀម ភេទស្រី អាយុអាយុ៦៩ឆ្នាំ នៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង។

ខណៈជាងកំពុងតែផ្សារ ដំបូលផ្ទះក៏បានឲ្យជនរង គ្រោះលើកដែកហុច ដែកបន្តឲ្យជាងផ្សារដំបូល  ស្រាប់តែលើកដែក បង្កង់ទៅប៉ះខ្សែកាប បង្គោលភ្លើងតាមបណ្តោយ ផ្លូវជាតិលេខ១ បណ្តាលឲ្យឆក់ធ្លាក់ ពីលើដំបូលផ្ទះមកដី សន្លប់តែម្តង។

​បន្ទាប់មកប្រជាពលរដ្ឋ និងក្រុមកម្មករបាន លើកជនរងគ្រោះយក ទៅកប់ដីខ្សាច់និងចាក់ទឹក ដើម្បីជួយសង្គ្រោះ ចំណែកចាស់ទុំអុចធូប ស្តោះផ្លុមហៅព្រលឹង និងលើករាសីផងដែរ។

ពេលកើតហេតុភ្លាមដឹង ដល់សមត្ថកិច្ចហៅ រថយន្តសាមុយរបស់មន្ទីរ ពេទ្យបង្អែកជីភូដឹកជនរង គ្រោះទៅសង្គ្រោះនិង ព្យាបាលនៅមន្ទីរពេទ្យ បង្អែកជីភូក្នុងក្រុងបាវិត។

សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុ ជនរងគ្រោះលើកដែកខ្វះ ការប្រុងប្រយត្ន័ និងការសាងសង់ ផ្ទះកៀកបង្គោលភ្លើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *