បុរសម្នាក់ចុះទៅរមៀលពាង ទឹកនៅបន្តលិចបណ្តាល ឲ្យបាត់ខ្លួនដល់ខួប ទើបអណ្តែត

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ចុះទៅរមៀលពាង ទឹកនៅបន្តលិចបណ្តាល ឲ្យបាត់ខ្លួនដល់ខួបទើបអណ្តែត សពក្រុមគ្រួសារនិងប្រជាការពារភូមិប្រទះឃើញ នៅវេលាម៉ោង១៩ព្រឹក ថ្ងែទី២៧ ខែតុលា ឆ្នាំ២០២០ នៅចំណុច នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនិងអាជ្ញាធរ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាសពមាន ឈ្មោះ សៀម សៀរ អាយុ ៥២ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមការអះអាងរបស់ ក្រុមគ្រួសារបានដឹងថា នៅមុនពេលកើតហេតុនោះ សពជនរងគ្រោះបាន ចុះទៅរមៀលពាង ទឹកដាក់កន្លែងដើម ស្របពេលដែល ទឹកនៅកំពុងជនលិច ស្រាប់តែបាត់រូបគាត់ តែម្តងទៅ ក្រុមគ្រួសារ និងប្រជាការពារភូមិ រកមិនឃើញ ដល់ពេលព្រឹក ថ្ងែទី២៧ទើបសព បានអណ្តែត នៅក្រោមផ្ទះ របស់កូនគាត់។

បើតាមឲ្យដឹងពីអ្នកជិតខាង បាននិយាថាប្រហែលជា គាត់ខ្យល់គរទើបបណ្តាល ឲ្យលង់ទឹកស្លាប់។

សពត្រូវបានក្រុម គ្រសារនិងប្រជា ការពារភូមិ យកសាកសពទៅ តំកលទុកនៅ វត្តបាលិលេយ្យ ដើម្បីធ្វើបុណ្យ តាមប្រពៃណី ក្នុងនោះមានអាជ្ញាធរ ក្រុងនិងសង្កាត់ប៉ោយប៉ែត បានចុះ ទៅសួសុខទុក្ខ គ្រួសារនៃសព ព្រមទាំងនាំយក អំណោយទៅឧបត្ថម្ភ ជូនគ្រួសារនៃសពផងដែរ៕

បុរសម្នាក់ចុះទៅរមៀលពាង ទឹកនៅបន្តលិចបណ្តាល ឲ្យបាត់ខ្លួនដល់ខួប ទើបអណ្តែត

You might like

Leave a Reply

Your email address will not be published. Required fields are marked *