ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ ចែកធុងទឹក និងពីដុងចម្រោះទឹកស្អាត ដែលជាសម្ភារៈអនាម័យ

បាត់ដំបង:ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ ចែកធុងទឹក និងពីដុងចម្រោះទឹកស្អាត ដែលជាសម្ភារៈអនាម័យ ដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ៥៦២ គ្រួសារ ដែលជាជំនួយឧបត្ថម្ភរបស់អង្គការ UNICEF ដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
ដែលមកពី ៣ឃុំ មាន ៖ ប្រជាពលរដ្ឋដែលបានទទួលរងគ្រោះទឹកជំនន់មកពីឃុំព្រៃត្រឡាច ១៩១គ្រួសារ មកពីឃុំព្រែកជីក ចំនួន ២៥៥ គ្រួសារ និងមកពីឃុំបាសាក់ ចំនួន១១៦ គ្រួសារ ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបងដែលត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ទៅកាន់ទួលសុវត្ថិភាព ។
ហើយនៅពេលកន្លងមក បងប្អូនប្រជាពលរដ្ឋយើងដែលទទួលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុករុក្ខគិរី ធ្លាប់បានទទួលនូវស្បៀងសង្គ្រោះ បន្ទាន់ ពីការជួយឧបត្ថម្ភរបស់ក្រុមការងារចុះជួយឃុំ និងការជួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង សម្តេចតេជោ ហ៊ុន សែន ពីរដ្ឋបាលខេត្ត កន្លមកផងដែរ ។
មន្ទីរអភិវឌ្ឍន៍ជនបទបានធ្វើការចែកជូនពលរដ្ឋរងគ្រោះនៅក្នុងស្រុករុក្ខគិរីនេះបានចំនួន ១០០០ គ្រួសារហើយ ហើយនឹងបន្តចែកនៅស្រុកសំពៅលូន និងស្រុកកំរៀងបន្តទៀត ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍជនបទដែលមានគម្រោង ស្របពេលនិងអ្វីដែរកើតឡើង ជាមួយនឹងការស្តារសុខភាព សាធារណៈ សម្រាប់គ្រួសារដែលរស់នៅតាមជនបទ ជាមួយនឹងទឹកស្អាត ។ ហើយសម្ភារៈបន្តិចបន្តួចថ្ងៃនេះ វាតិចក៏ពិតមែន តែសម្ភារៈដែលមានសារៈសំខាន់ខ្លាំងណាស់ និងបានប្រើប្រាស់ជាក់ស្តែង សម្រាប់សុខភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រោះមនុស្សត្រូវការទឹកស្អាតដើម្បីប្រើប្រាស់ ដែលមិនបង្កជាហានិភ័យផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *