ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅឃុំរបស់មង្គល ចំនួន ២៦០គ្រួសារ ទទួលអំ ណោ យរបស់សម្តេចក្រឡាហោម ស ខេង របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង របស់សប្បុរសជន

បាត់ដំបង:នារសៀលថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០ ២០ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាក្រុមការងារថ្នាក់ជាតិចុះជួយឃុំរបស់មង្គល ស្រុកមោងឫស្សី បាន នាំយកអំណោយរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ឯកឧត្តម នាយឧត្តមសេ នីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងរបស់សប្បុរសជនចែកជូនប្រជា ពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅ ភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោង ឫស្សី ខេត្តបាត់ដំបង សរុបចំនួន ២៦០គ្រួសារនា ពេលកន្លងទៅ ។

អញ្ជើញចូលរួមនាពេលនោះមានលោក ទេព ហន អភិបាលនៃអភិ បាលស្រុកមោងឫស្សី លោក លោកស្រី ស្នងការរង លោក នាយការិយាល័យ ដែលជាក្រុមការងារ ចុះជួយឃុំ លោកមេឃុំ សមាជិក ក្រុមប្រឹ ក្សា ឃុំរបស់មង្គល និងក្រុមការងារចុះជួយភូមិអន្លង់ត្រាចផងដែរ ។

-ក្នុងឱកាសនៃការប្រគល់ជូននា ពេលនេះក្នុងមួយគ្រួសារៗទទួល បាន៖
អង្ករ ចំនួន ២០ គីឡូក្រាម, មីចំនួន ០១ កេសតូច, ទឹកស៊ីអ៊ីវចំនួន ០៣ ដប, ទឹកត្រីចំនួន ០៣ដប និងអំបិលអីយ៉ូតចំនួន ០២គីឡូក្រាម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *