លោក ឧត្ដមសេនី៍យត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​បានទទួល​សា្វគមន៍ ម្ចាស់ក្រុមហ៊ុន លីន ពូលីន អ៊ិនវេសមិន ដែលបាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០នេះ នៅទីបញ្ជាករអវុធហត្ថ ក្រុងប៉ោយប៉ែត ម្ចាស់ក្រុមហ៊ុនលីន ពូលីន (អ៊ិនវេសមិន) បាននាំយកគ្រឿង ឧបភោគបរិភោគ រួមទាំងថវិការ មកប្រគល់ជូនលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមេបញ្ជាការរងដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កងកម្លាំងក្នុងការបំពេញបេសកកម្មចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កន្លងមកនេះ។

អំណោយក្រុមហ៊ុន លីន ពូលីន( អ៊ិនវេសមិន)បានឧបត្ថម្ភដល់កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យរួមមាន អង្ករទម្ងន់ ២តោន, មីម៉ាម៉ាចំនួន ២៧៣កេសតូច, ត្រីខ​ចំនួន ២៥០០កំប៉ុង, ទឹកបរិសុទ្ធចំនួន ២០០យួរ និងថវិកាចំនួន ៨លានរៀល ។

ក្នុងឱកាសនោះដែរលោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងអំណរគុណ ដល់ម្ចាស់អំណោយ និងក្រុមគ្រួសារ​ទាំង អស់​​​ឱ្យមានសុខភាពល្អ កម្លាំងមាំមួនប្រកបកិច្ចការ ជោគជ័យគ្រប់ ភារកិច្ចរកទទួល ទានមានបាន ពិសេសជៀសឲ្យផុត ពីជម្ងឺដ៏កាចសាហាវ កូវីដ-១៩ នេះថែមទៀតផង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *