កូនចិត្តអប្រិយ ខឹងឪពុកមិនធ្វើម្ហូប យកដំបងវាយ ឪពុកបណ្ដាលឲ្យ របួសធ្ងន់

(ខេត្តឧត្ដរមានជ័យ)៖ ជនសង្ស័យម្នាក់បាន ទាញឈើវាយឪពុកបង្កើត ខ្លួនឯងបណ្តាលអោយ រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗកាលពី ព្រឹកថ្ងៃទី២៧ខែតុលា ឆ្នាំ២០២០ស្ថិតក្នុង ភូមិគោកកីឃុំបេង ស្រុងបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះធៀនផលភេទប្រុសអាយុ៣៣ឆ្នាំត្រូវជាកូនជន​រងគ្រោះមានឈ្មោះដុកធៀនភេទប្រុសអាយុ៦៨ឆ្នាំអ្នកទាំង២រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថាមុនពេលកើតហេតុជនសង្ស័យបានខឹងឪពុកខ្លួនឯងមិនធ្វើម្ហូបអោយខ្លួនហូបបាយក៏ទាញឈើដំបងប្រវែង៧១សង់ទីម៉ែត្រមកវាយជនរងគ្រោះត្រូវជាឪពុកបង្កើតបណ្តាលអោយរងរបួស ចញ្ចើម ចំនួន ០៣ កន្លែង។

សតមត្ថកិច្ចបានបន្តរទៀត ថាបន្ទាប់ពីមានហេតុការណ៍ នេះកើតឡើង លោកស្នងការន គរបាលខេត្តឧត្តមានជ័យ បានចាត់អោយ អធិការនគបាល ស្រុកបន្ទាយអំពិល នាំជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរ ពេទ្យនិងប្រគល់ថវិការ មួយចំនួនជូនដល់ជនរងគ្រោះ ដើម្បីជួយសម្រាលនៃ ទុក្ខលំបាកខ្លះៗ។

សត្ថកិច្ចបានបញ្ជាក់អោយ ដឹងបន្ថែមទៀតថា ករណីហឹង្សានេះ បានកើតឡើងកាលពី ព្រលប់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០ វេលាម៉ោង១៩និង០០ នាទីស្ថិតក្នុងភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ដោយឡែកជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសុំណុំរឿង បញ្ជូនខ្លួនទៅកាន់ តុលាការដើម្បី ចាត់ការបន្តរទៅតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *