ចាប់ពីទឹកជំនន់រហូត ដល់ទឹកស្រកស្រូវ ខូចខាតចំនួន ៦៥.៧០០ហិចតាដំណាំ រួមផ្សំ៦៦៦ហិចតា រដ្ឋាភិបាលបាន ផ្តល់គ្រាប់ពូជ ស្រូវ ដំឡូង ដំណាំគួបផ្សំ ដល់ប្រជាកសិករ ដែលរងការ ខូចខាតដោយ សារទឹកជំនន់

(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាង របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានថ្លែងក្នុង កិច្ចប្រជុំថាខេត្ត បន្ទាយមានជ័យ រងការប៉ះពាល់ដោយ ទឹកជំនន់ចាប់ពីថ្ងៃលិច រហូតដល់ថ្ងៃស្រក ស្រូវខូចដោយទឹក ជំនន់លិចលង់ មានចំនួន ៦៥.៧០០ហិចតា ដំណាំរួមផ្សំ៦៦៦ហិចតា ក្នុងនោះមាន៤ ក្រុងស្រុក ខូចខាងធ្ងន់ មាន ស្រុក មង្គលបូរី ក្រុងសេរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ក្នុងនោះរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ បានផ្តល់គ្រាប់ពូជដូចជា ស្រូវ ដំឡូង ដំណាំគួបផ្សំ  ដល់ប្រជាកសិករដែល រងការខូចខាតដោយ សារទឹកជំនន់នេះហើយ ចាប់ពីថ្ងៃទី២៨ ខែតុលានេះទៅ  នៅព្រឹក ថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០២០នៅក្នុងសាល ប្រជុំសាលាខេត្ត ដោយមានការចូលរួម ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខា ធិការដ្ឋានប្រព័ន្ធស្បៀង បម្រុងកម្ពុជា មន្ត្រីអមដំណើរ និង រដ្ឋបាលក្រុង ស្រុកនិង ឃុំសង្កាត់ជាច្រើននាក់បានចូលរួមផងដែរ។

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ ថ្លែងក្នុងកិច្ច ប្រជុំថាក្រោយ ពីទឹកជំនន់ស្រក ទៅវិញអស់ មានការងារជាច្រើនដើម្បីបន្តស្តារ ផលប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់ រឿងយើងដែលត្រូវធ្វើបន្ត ដល់ប្រជាកសិករ ដែលរងការខូចខាត និងប៉ះពាល់ផលដំណាំ គឺផ្តល់ស្រូវពូជ គ្រាប់ពូជ មានចំនួន៦មុខដើម្បី ទុកបង្ករបង្កើនផល ក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿង ចក្រកសិកម្មមកបម្រើជូន ប្រជាកសិករផងដែរ។

ក្នុងនោះឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ បានឲ្យមន្ត្រីជំនាញ ពាក់ព័ន្ធទាំងអស់ត្រូវធ្វើការ វាយតម្លៃនៃការ ខូចខាតរបស់ប្រជា ពលរដ្ឋក្នុងពេលទឹកជំនន់ ជាពិសេសមន្ទីរកសិក ខេត្តត្រូវដោះស្រាយជូន តែប្រជាពលរដ្ឋណាដែល ខូចខាតស្រូវពិតប្រាក ដតែប៉ុណ្ណោះ។

ក្រៅពីការស្តារពីផល ខូចខាតដោយសារតែ គ្រោះទឹកជំនន់ចប់ការចាំ បាច់ដែលប្រជាពលរដ្ឋ ធ្វើបន្ថែមទៀតនោះ គឺបន្តការងារប្រយុទ្ធ ប្រឆាំងជាមួយនឹងជំងឺ កូវីដ-១៩ ត្រូវតែខិតខំការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ.១៩នេះ បានបំផ្លាញយើង អស់ហើយ ប្រជាពលរដ្ឋត្រូវការពារ ខ្លួនពីកូវីដ១៩នេះ មិន ត្រូវទុក្ខចិត្តគ្នាទេ យើងអាចយក ឈ្នះកូវីដបាន នៅពេលបុគ្គលម្នាក់ៗ ចេះប្រុងប្រយ័ត្នការពារ ខ្លួន តាមរយៈការអនាម័យ ឲ្យបានខ្ជាប់ខ្ជួនតាម វិធានសុខាភិបាល និងការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវពាក់ម៉ាស លាងដៃជាមួយអាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាត និង ប្រើប្រាស់ការមិន ទុកចិត្តគ្នាថា អ្នកណាមានជំងឺកូវីដ-១៩ ឬអ្នកនោះមិន មានជំងឺកូវីដ-១៩ ជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *