ពលរដ្ឋ​គ្រោះ​ដោយ ​ទឹកជំនន់​នៅ​ខេត្ត បន្ទាយមានជ័យ ត្រូវទទួលអំណោយអាច កើនលើស៤៥​.០០០ គ្រួសារ

(ខេត្តបន្ទាយមានជ័យ)៖ ដោយសារស្ថានភាព ទឹកជំនន់ក្នុងខេត្ត បន្ទបន្ទាយមានជ័យ​ ស្រក​ខាងលើ​ស្រុង​ចុះ ទៅ​ខាងក្រោម​ហើយ ​បង្ក​លិចលង់​លើ​តំបន់ ​ថ្មី​ថែមទៀត​នោះ ប្រជាពលរដ្ឋរង គ្រោះដោយទឹក ជំនន់នៅទាំង៩ ស្រុក​ ក្រុងនៅ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយអាច កើនលើស ៤៥.០០០គ្រួសារ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ មានជ័យ​បានប្រាប់ អ្នកយកព័ត៌មាននៅ ថ្ងៃទី ២៥ ខែតុលាឆ្នាំ២០២០នេះថា ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នៅ ខេត្តបន្ទាយមានជ័យ មកទលមកទល់ ពេលនេះបានទទួល អំណោយស្បៀង អាហារនិងសម្ភារះ ប្រើប្រាស់ដោយផ្ទាល់ ពីសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និង​សម្តេចសម្តេច កិត្តិព្រឹទ្ធបណ្ឌិតបាន ៤០.០០០ គ្រួសារ​ហើយ ក្នុង​ពិធី​ចែក​៣​ថ្ងៃ លើ​៦​គោល ដៅ​នៃ​៦​ស្រុក​ក្រុង ។

ក្នុង​ថ្ងៃទី​២៤ខែតុលា ជា​ថ្ងៃ​ចុងក្រោយ​មួយ ​ដែល​សម្តេច​តេ​ជោ​ប្រារព្ធ​ ចែក​នៅ​ស្រុក​អូរជ្រៅ​ និង​មួយទៀត​នៅ​ស្រុក​ម៉ាឡៃ សម្រាប់ពលរដ្ឋ១០.០០០ គ្រួសារ ។

ដោយឡែក ក៏​ទទួល​អំណោយ​ពី ប្រភពផ្សេងទៀតដូចជាពី សប្បុរសជនក្រុមហ៊ុន​ ឥស្សរជន អង្គការ សមាគម​ ព្រះសង្ឃ​ពុទ្ធសាសនា ពី​វិហារ​គ្រី​ស្ទា​ន ពី​អ៊ីស្លាម​សាសនិក ពី​កាកបាទក្រហមកម្ពុជា និង​ក៏​អង្គ​ព្អង្គព្រះមហាក្សត្រ និងហ្លួងផងដែរ។

ហើយថ្ងៃទី២៤ខែតុលា ក៏មាន​ការចែក​អំណោយ ​សម្តេច​តេ​ជោ​ជូន​ពលរដ្ឋ​រង គ្រោះ​ដោយ​ទឹកជំនន់​៤​ ពាន់​គ្រួសារ​ទៀត​នៅ ​ស្រុក​ម​ង្ក​ល​បូរី​ដែល ​ធ្វើ​នៅ​ផ្សារ​បូរី​ជ័យ​២ ររបស់លោកអ៊ឹង វ៉ាន់​ម៉ៅ និង​រសៀល​នៅ​ទី ក្រុង​កំសាន្ត​ហ៊ុយ ឡេង ជោគជ័យ ក្រុង​សិរិ​សោភ័ណ ​ចំនួន​២​ពាន់​គ្រួសារ ។

​ក្នុងនោះដែរ ខេត្តបន្ទាយមានជ័យ ​ក៏​ទទួលបាន​ថវិកា​បន្ថែម​ ១០​ម៉ឺន​ដុល្លា​លើ​ថវិកា ​ផ្តល់​មុន​១០​ម៉ឺន​ ដុល្លា​ជា​អំណោយ​ ដ៏​ថ្លៃថ្លា​របស់​សម្តេច​ តេ​ជោ​និង​សម្តេច​ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។​

លោកនាយ​ឧ​ត្ត​ម​សេនិយ៍ ​ទេសរដ្ឋមន្ត្រី គន់ គិ​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​គ្រប់ ​គ្រង់​គ្រោះមហន្ត រាយ​ឲ្យដឹងថាពល រដ្ឋ​រងគ្រោះ​ដោយ​ទឹក ជំនន់​នៅ​ខេត្តបន្ទាយ មានជ័យ មា​នក​ម្រឹត​ធ្ងន់ធ្ងរ​ជាង ​គេហើយអ្នកត្រូវ ទទួលអំណោយអាច កើនលើស៤៥​០.០០០ គ្រួសារ នោះមកពីទឹកជំនន់ ដែលស្រកខាងលើ ស្រុង​ខាងក្រោម នៅ​បន្ត​លិចលង់ ​តំបន់​ថ្មីៗ ទៀត។​

​សូម​រំលឹកថា គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែតុលាឆ្នាំ២០២០ ផលប៉ះពាល់​ពី​ទឺ​ក​ ជំនន់​ក្នុងភូមិ​សាស្ត្រ ​និង​ពី​ប្រទេស​ថៃ​បូក ​នឹង​ជំនន់​ទឹកភ្លៀង ​បានកើត​លើ​៩ ​ក្រុង​ស្រុក លើ​៦០​ឃុំ​ សង្កត់ បណ្តាល​ឲ្យ​លង់ ទឹក​ស្លាប់​២២​នាក់​នាក់ កុមារ​៤នាក់ប៉ះពាល់​លំ នៅដ្ឋាន​សរុប​ចំនួន​ ៣៨.៦៥៧​ខ្នង មនុស្ស​រាយ ១៦០.៣៧៩​នាក់ស្រី ៨១.៩៧២​នាក់ និង​បាន​ ជម្លៀស​ទៅ​ទីទួល ​សុវត្ថិភាព​ចំនួន ៥.០១៨​គ្រួសារ មនុស្ស​រាយ ១៩.៦១១​នាក់ ស្រី​១០.២៥២​នាក់ ។​

សូមបញ្ជាក់ថា អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជចែកជូនពលរដ្ឋ ៤០.០០០គ្រួសារ ក្នុងមួយគ្រួសារ បានទទួលចំនួនទី ១អង្ករ 25 គីឡូ​មី ១​កេស​តូច ទឹក​សុទ្ធ ១​កេស ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ​ត្រីខ ១​យួរ មុង​១ក្រមា ១សារុង​១ កន្ទេល​មួយ និង​ថវិកា​មួយ​ គ្រួសារ ៥​ម៉ឺន​រៀល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *