ឯកឧត្តមជាវ តាយ អភិបាលខេត្តនៃគណៈ អភិបាលខេត្តកំពត អញ្ជើញអធិបតី ក្នុងពិធីប្រារព្ធ អបអររុក្ខទិវា ៩កក្កដា  ២០២០

(ខេត្តកំពត)៖ ‌នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីរុក្ខទិវា ៩កក្កដា២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជាវតាយ អភិបាលនៃគណៈអភិបាលខេត្ត។

ពិធីនេះប្រព្រឹត្តទៅ ដែលមានទីតាំងស្ថិតជាប់ ដងផ្លូវជាតិលេខ៣ក្នុងឃុំ កំពង់គ្រែងស្រុកទឹកឈូ មានការអញ្ជើញ ចូលរួមពី ឯកឧត្តមលោកជំទាវ លោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សា នុសិស្ស.និងអាជ្ញាធរមូល ដ្ឋានសរុបប្រមាណ ចំនួន ៣០០នាក់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា បុណ្យរុក្ខទិវា៩កក្កដា គឺជាការឆ្លុះបញ្ចាំងឲ្យ ឃើញជាក់ស្ដែង នូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំ អនុវត្តយ៉ាងសកម្មនូវគោល នយោបាយជាតិដាំព្រៃឈើ ឡើងវិញក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ដោយផ្សារភ្ជាប់ការងារដាំ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិ  និងការប្រើប្រាស់ ព្រៃឈើឱ្យបានត្រឹម ត្រូវដោយរក្សាបាន នូវការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។

ឯកឧត្តម អភិបាលខេត្ត បានចាត់ទុកការ ស្រឡាញ់ព្រៃឈើ ការចូលរួមដាំដុះនិង បង្កើតបានព្រៃឈើ ស្រស់បំព្រងគឺ ជាប្រយោជន៍យ៉ាង សំខាន់សម្រាប់ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យមានលំនឹង ផ្នែកបរិស្ថាន  មិនតែប៉ុណ្ណោះព្រៃ ឈើជាប្រភព ស្រូបទាញទឹកភ្លៀង ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី ពិសេសវាក៏ជា លក្ខខណ្ឌចាំបាច់ សម្រាប់បម្រើឲ្យ វិស័យកសិកម្មទៀតផង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ មន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ត្រូវបង្កើនស្មារតី ចូលរួមអនុវត្តគោល នយោបាយដាំដើម ឈើឡើងវិញរបស់ រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រសើរ ឡើងនូវជីវភាពរស់ នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា ថែមទៀត។

ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាល ព្រៃឈើកំពត ត្រូវសហការជា មួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋទាំង អស់បន្តដាំដើម ឈើនៅឆ្នាំបន្តបន្ទាប់ គ្រប់ទីកន្លែងទាំង អស់ក្នុងខេត្ត ដើម្បីបង្កើតបាន នូវពណ៌បៃតងនិង ផ្កាគ្រប់ពណ៌សម្រាប់ លម្អសោភ័ណភាព ជាពិសេសនៅក្រុងកំពត ហើយត្រូវយកចិត្ត ទុកដាក់ជួយថែរក្សា ការពារកូនឈើទាំង អស់នោះឱ្យបានដុះលូត លាស់គង់វង្សល្អ។

ការប្រារព្ធពិធី និងការដាំដើម ឈើនាឱកាសនេះ រដ្ឋបាលខេត្តកំពត បានចែកកូនឈើនិង បានដាំដើមឈើ អមតាមដង ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ស្ថិតក្នុងសង្កាត់ ក្រាំងអំពិល សង្កាត់កំពង់បាយ ក្រុងកំពត និងឃុំព្រៃឃ្មុំ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ដែលមាន ប្រវែង២,០០០ ម៉ែត្រជាប្រភេទឈើ និងកូនឈើប្រណិត សរុបមានចំនួន៦០០ដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *