កម្លាំងនគរបាលខេត្តកែប សហការចុះបង្ក្រាប ល្បែងស៊ីសងជល់មាន់ នៅស្រុកដំណាក់ចង្អើរ

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយអនុវត្តតាមការ ដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរ បាលខេត្តកែប កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបល្បែងជល់មាន់ ត្រង់ចំណុចដីឡូត៌ មួយកន្លែងដែលគ្មាន មនុស្សរស់នៅ ក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្រោយពីកម្លាំង នគរបាលចុះទៅដល់ ទីតាំងលេងជល់មាន់ ក្រុមអ្នកញៀនល្បែង ខាងលើបាននាំគ្នារត់គេចខ្លួន ដោយបន្សល់ទុក នូវវត្ថុតាងមួយ ចំនួនរួមមាន ម៉ូតូ០៨គ្រឿង , មាន់ជល់០៣ក្បាល , កន្ត្រកដាក់មាន់ជល់ និងសម្ភារៈចង ខ្នាយមាន់មួយចំនួន។

ចំពោះករណីនេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាង យកទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្តកែប ដើម្បីហៅសាមីខ្លួន មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រមូលផ្តុំគ្នាលេង ល្បែងស៊ីសងអំឡុង ពេលខាងមុខបន្តទៀត៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *