ឯកឧត្តម មាស ប៊ុនឡី ដង្ហែរបច្ច័យ អង្គកឋិនទានសាមគ្គី កាន់វត្ត ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត

(ខេត្តកំពត)៖ ក្នុងឱកាសរដូវកាល បុណ្យកឋិនទានដែល ប្រជាពលរដ្ឋខ្មែរជាអ្នក កាន់ព្រះពុទ្ធសាសនា  បាននិងកំពុង ប្រតិបត្តិឡើងនៅគ្រប់ វត្តអារាមទូទាំងប្រទេស ឯកឧត្តមឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួង ការពារជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសហការី និងប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ បានផ្ដួចផ្ដើមដង្ហែរបុណ្យ អង្គកឋិនទានសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យ ប្រគេនព្រះសង្ឃ តម្កល់ទុកកសាងសមិទ្ធ ផលនានានៅវត្ត ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូខេត្តកំពត។

មានប្រសាសន៍សំណេះ សំណាលជាមួយប្រជា ពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានលើកបញ្ជាក់ថា បើទោះបីកម្ពុជាយើងបច្ចុប្បន្ន ស្ថិតក្នុងបរិបទ រងគ្រោះប៉ះពាល់សេដ្ឋកិច្ចដោយជំងឺកូវីដ១៩ និងបណ្ដារាជធានី ខេត្តមួយចំនួនរងគ្រោះ ដោយជំនន់ទឹកភ្លៀង យ៉ាងណាក៏ដោយ  ប៉ុន្តែប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរយើង នៅតែគោរពប្រតិបត្តិ បុណ្យប្រពៃណីព្រះពុទ្ធ សាសនាដ៏មានសារសំខាន់ មួយនេះឡើង មិនមានការ អាក់ខានអ្វីឡើយ។

ទាំងនេះគឺជាការបង្ហាញ ពីជីវភាពរស់នៅ និងសាមគ្គីភាព ភាតរភាព នៃប្រជាពលរដ្ឋខ្មែរយើង ដែលបច្ចុប្បន្នបាននិង កំពុងជ្រកក្រោមម្លប់ នៃសុខសន្តិភាព យ៉ាងពិតប្រាកដ ក្រោមការដឹកនាំ នៃរាជរដ្ឋាភិបាល របស់សម្ដេច តេជោហ៊ុន សែន និងឥស្សរជននៃ គណបក្សប្រជាជន ដទៃទៀតបានខិតខំ រកមកដោយលំបាក។

ឯកឧត្តម មាស ប៊ុនឡី ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋយើង ត្រូវបន្តចូលរួម ពង្រឹងស្មារតី សាមគ្គីភាពនេះ ឱ្យបានកាន់តែ រឹងមាំថែមទៀត និងបង្កើនស្មារតីជឿជាក់ លើការដឹកនាំរបស់ រាជរដ្ឋាភិបាលដែល មានសម្ដេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ កុំជឿតាមឧបាយកល ញុះញង់របស់ ពួកអគតិមួយក្ដាប់តូច ដែលពួកគេតែងតែ បង្អាក់ការអភិវឌ្ឍរបស់ ប្រទេសជាតិ និងការបំផ្លាញភាព សុខសាន្តនៃការរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានជីវភាព ធូរធារជាដរាប។

ឯកឧត្តមឧត្តម សេនីយ៍ឯក មាស ប៊ុនឡី ក៏បានថ្លែងអំណរ គុណកោតសរសើរ ដល់សហការី និងប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ ដែលបានរួមសាមគ្គីគ្នា ដង្ហែរបុណ្យអង្កឋិន ទាននេះឡើង ប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីចូលរួមលើកកម្ពស់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែរីកចម្រើន ថ្កុំថ្កើងឋិតថេររុង រឿងតទៅអនាគត ថែមទៀតផងដែរ។

សូមបញ្ជាក់ថា បុណ្យកឋិនទាននេះ បានប្រព្រឹត្តទៅ នៅរសៀល ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ ដោយបាននិមន្តព្រះ សង្ឃសូត្រមន្តនិង សម្ដែងធម៌ទេសនាលុះ ស្អែកឡើង អង្គកឋិនទាន បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ រួចវេរប្រគេនបច្ច័យ ត្រៃចីវរ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

ចំពោះបច្ច័យដែលបាន ប្រមូលពីអង្កឋិនទាន សម្រាប់វេប្រគេនព្រះ សង្ឃនាឱកាសនោះ មានសរុបចំនួនប្រមាណ ជាង៥៦លានរៀល៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *