រឿងរ៉ាវទំនាស់ដីធ្លីរវាង ឯកឧត្តម មាស ប៊ុនឡី និងក្រុមហ៊ុនចិន ពេលនេះសំណុំរឿង បានធ្លាក់ដល់ដៃឯកឧត្តម ដួង តារា ហើយ

(ខេត្តកំពត)៖ រឿងរ៉ាវវិវាទដីធ្លីរវាង ក្រុមហ៊ុនចិន និង ឯកឧត្តម មាស ប៊ុនឡី ខណៈនេះសំណុំរឿងបាន ធ្លាក់ដល់ដៃ ឯកឧត្តម ដួង តារា ហើយ។

ចំពោះករណីទំនាស់នេះ មហាជនសង្ឃឹមថា ឯកឧត្តម ដួង តារា នឹងជួយរកដំណោះ ស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះមជ្ឈដ្ឋានជា ច្រើនបានអះអាងថា ដីដែលកំពុងមាន ទំនាស់ដែលមានទំហំជាង៣៥៧ហិកតា ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតនេះ ត្រូវបានលោក មាស ប៊ុនឡី ទិញពីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារជាយូរ ឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងទំនាស់ វិវាទខាងលើ បើតាមការអះអាង ពីមន្ត្រីជំនាញបាន បញ្ជាក់ដែរថា ចំណុចដីទំនាស់ នេះមានទំហំប្រមាណ ៣៥៧ហិកតា ជាដីសាធារណៈរបស់រដ្ឋ គឺមិនទាន់មានប្លង់ កម្មសិទ្ធិណាមួយនៅឡើយទេ ប៉ុន្តែដីនេះត្រូវបាន ប្រជាពលរដ្ឋចំនួន៤៥ គ្រួសារអាស្រ័យផល នាពេលកន្លងមក។

លុះក្រោយមក ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារខាងលើបាន លក់បន្តទៅឲ្យទៅ ឈ្មោះ មាស ប៊ុឡី ដើម្បីធ្វើការវិនិយោគ។ ប្រភពដដែលបានបន្តថា ចំពោះក្រុមហ៊ុនចិនដែល អះអាងថាមានដីនៅ ចំណុចនោះហាក់ជាការ ស្រពិចស្រពិលមួយ ព្រោះក្រុមហ៊ុនចិនគ្មាន ឯកសារគតិយុត្តិណា មួយមកបង្ហាញឲ្យបាន ច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើឯកសា រជាច្រើនដែល​ ឯកឧត្តម មាស ប៊ុនឡី យកមកបង្ហាញ មជ្ឈដ្ឋានភា គច្រើនផ្តោតការ ចាប់អារម្មណ៍ ព្រោះថា លោកមានឯកសារ ជាច្រើនដែលមានការ ទទួលស្គាល់ពីអាជ្ញាធរ ដែនដីនិងជំនាញ គ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកំពត ដើម្បីផ្តល់អទិភាព ដល់លោកធ្វើការ វិនិយោគនិងធ្វើការ អភិវឌ្ឍន៍នៅលើដី ទំហំ៣៥៧ហិកតា។

ទាក់ទិននឹងរឿងរ៉ាវដីធ្លី ចំណុចខាងលើនេះដែរ បើយោងតាម លិខិតលេខ ១៥៤ ល.ស​ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ របស់ ឯកឧត្តមអភិបាល ខេត្តកំពត គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានសំណើរ សុំកាត់ដីទំហំ ៣៥៧.០២៦៧ ហិកតា ចេញពីផែនទី គម្របព្រៃឈើបម្រុង ទុកអចិន្ត្រៃយ៍ ឆ្នាំ២០០២ និងសុំធ្វើអនុបយោគលើទំហំដី ៣៤២.០២៦៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូន ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ និងរក្សាទុកដីទំហំ១៥ ហិកតា ជាដីសាធារណៈ របស់រដ្ឋ ស្ថិតនៅ ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ផងដែរថា អំឡុងពេលថ្មីនេះ ឯកឧត្តម ដួង តារា បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់ លោក ដោយបានសង្កត់ធ្ងន់ថា ករណីអ្នកវិនិយោគ ចិនយំអត់ចេញ..ក្រុមហ៊ុនចិនមួយ នេះបានទទួលការអនុញាត្ត ឲ្យវិនិយោគតំបន់សេដ្ឋកិច្ច ពិសេសនៅខេត្តកំពត ស្របតាមគោល នយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន។

តាមការរៀបរាប់ ជំហានដំបូង គឺតំណាងក្រុមហ៊ុន បានរៀបចំទិញដីបាន ជាច្រើនរយហិកតា នៅខេត្តកំពត ដោយបានចំណាយ ប្រាក់អស់រាប់សិប លានដុល្លារអាមេរិក ប៉ុន្តែក្រោយមក ក៏មានមន្ត្រីជាទាហានម្នាក់ បានឈូសឆាយ យកដីគាត់..។

ជាមួយគ្នានេះ ឯកឧត្តម មាស ប៊ុនឡី សូមច្រានចោល ទាំងស្រុងនូវការចោទ ប្រកាន់នេះ​ ហើយក៏សូមសំណូមពរដល់ ឯកឧត្តម ដួង តារា មេត្តាជួយពិនិត្យ លើឯកសារនានា ហើយដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះថា ដីទំហំ ៣៥៧.០២៥៧ ស្ថិតក្នុងភូមិ ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតព គឺជាដីដែលលោក បានទិញពីប្រជាពល រដ្ឋចំនួន ៤៥គ្រួសារ ដោយមានឯក សារត្រឹមត្រូវយ៉ាង ពិតប្រាកដ។

ចំពោះក្រុមហ៊ុនចិន ដែលអះអាងថា មានដីស្ថិតក្នុងទីតាំង ខាងលើអាចចាត់ ទុកជាជនរងគ្រោះ ម្នាក់ដែរទៅចុះ ព្រោះក្រុមហ៊ុនចិន នោះចាញ់បោកជនជាតិខ្មែរ បីទៅបួននាក់ ដែលជាមនុស្ស ដែលចិនទុកចិត្ត ហើយចិនបាន ប្រគល់លុយរាប់លានដុល្លារ ដើម្បីឲ្យជួយទិញដីពី ប្រជាពលរដ្ឋ ប៉ុន្តែជនខិលខូចប៉ុន្មាន នាក់ខាងលើ បានយកលុយទាំងនោះ មកចែកគ្នាធ្វើជាអ្នក មានរហូតមកដល់បច្ចុប្បន្ន លុះទឹកដល់ ច្រមុះក៏នាំគ្នាទៅ ចង្អុលដីរបស់លោក ដើម្បីយករួចខ្លួនតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *