អភិបាលខេត្តកំពត ក្រើនរំលឹកឲ្យអាជ្ញាធរ កងកម្លាំងនិងជំនាញ ត្រូវត្រៀមមធ្យោបាយ ជួយសង្គ្រោះពលរដ្ឋក្នុង ហេតុការណ៍ទឹក ជំនន់កើតឡើង

(ខេត្តកំពត)៖ បើទោះបីភ្លៀងធ្លាក់អស់ រយៈពេលជាច្រើនថ្ងៃ បណ្ដាធ្វើឱ្យរាជធានី ខេត្តមួយចំនួន ទទួលរងគ្រោះ នូវផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងនេះក្ដី ប៉ុន្តែខេត្តកំពតនៅមិន ទាន់មានបញ្ហាកើត ឡើងដោយជំនន់ ទឹកភ្លៀងឡើយ នៅទូទាំងខេត្ត។

ការលើកឡើង បែបនេះរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងឱកាសដឹក នាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋ បាលខេត្ត លើកទី៣០ កាលពីព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០  ដែលកិច្ចប្រជុំនេះមាន ការចូលរួមពី អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងបណ្ដាកងកម្លាំង ឯកភាពក្នុងភូមិ សាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹង ថានៅក្នុងបណ្ដាភូមិ សាស្រ្តខេត្តកំពត មានភ្លៀងធ្លាក់នារយៈ ពេលប៉ុន្មានថ្ងៃនេះដូច បណ្ដារាជធានីខេត្ត ពិសេសខេត្តជាប់ តំបន់មាត់សមុទ្រផងដែរ។

ប៉ុន្តែតាមការសង្កេត ជាក់ស្ដែងនិងរបាយ ការណ៍របស់អាជ្ញាធរ មូលដ្ឋានក្រុងស្រុក ជំនន់ទឹកភ្លៀងមិន បានធ្វើឱ្យមានផលប៉ះ ពាល់ឬរងគ្រោះដោយគ្រោះ មហន្តរាយអ្វីឡើយ ។

នៅតាមដងព្រែកកំពត និងនៅទំនប់ទឹកវារី អគ្គិសនីកំចាយ ក៏ពុំបានធ្វើឱ្យកើតការ ព្រួយបារម្ភ ឬមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់ផលដំណាំស្រែចំការ ឬអាយុជីវិតមនុស្ស សត្វអ្វីឡើយដែរ។

ប៉ុន្តែបើទោះបីយ៉ាងនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ថា នៅពេលនេះ រដ្ឋបាលខេត្ត  បានត្រៀមលក្ខណៈគ្រប់មធ្យោបាយ និងស្បៀងអាហារ សម្រាប់ជួយសង្គ្រោះដល់ ប្រជាពលរដ្ឋ ក្នុងហេតុការណ៍ កើតឡើងដោយគ្រោះជំនាន់ ទឹកភ្លៀងនេះហើយផងដែរ។

តែបញ្ហានេះឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកផ្ដាំ ផ្ញើដល់គ្រប់បណ្ដា អាជ្ញាធរក្រុង ស្រុក អង្គភាពកងកម្លាំង ប្រដាល់វុធ និងមន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធក្នុងខេត្ត ត្រូវតែមានការយក ចិត្តទុកដាក់ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈគ្រប់មធ្យោបាយ ចូលរួមសហការគ្នា ឲ្យបានសស្រាក់ សស្រាំនៅចំពោះមុខ ហេតុការណ៍កើតឡើង ដោយចៃដន្យ យើងមិនត្រូវធ្វេស ប្រហែលឬមើលស្រាល ចំពោះបញ្ហាទឹកជំនន់ នេះបានឡើយ ព្រោះគ្រោះធម្មជាតិ គ្មានអ្នកណាមើល បានដឹងមុនឡើយ។

ពិសេសជាងនេះ អាជ្ញាធរក្រុងស្រុក ត្រូវតែប្រុងប្រយ័ត្នយក ចិត្តទុកដាក់ត្រៀម លក្ខណៈបង្ការគ្រប់មធ្យោបាយ ទាំងទូក និងទូកកាណូតម៉ាស៊ីន ឬទីទួលសុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យដើម្បីទុកជួយ សង្គ្រោះបន្ទាន់ដល់ប្រជាពល រដ្ឋនៅពេលជួបហេតុការណ៍ គ្រោះមហន្តរាយដោយ ចៃដន្យដោយសារ ជំនាន់ទឹកភ្លៀងនេះកើតឡើង គឺយើងមិនត្រូវទុកឱ្យ ប្រជាពលរដ្ឋណា ម្នាក់រងគ្រោះឬស្លាប់ដោយ យើងមិនបានយក ចិត្តទុកដាក់ជួយដល់ ប្រជាពលរដ្ឋបានឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *