សប្បុរសជន ជនជាតិថៃ នាំយកគ្រឿង ឧបភោគនិងបរិភោគ ជាច្រើនមុខរួមទាំងទូក៣គ្រឿង ប្រគល់ជូនសមត្ថកិច្ចខ្មែរ ដើម្បីបន្តចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះដោយសារទឹកជំនន់

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី១៧ ខែតុលាឆ្នាំ២០២០ក្រុមសប្បុរសជន ជានជាតិថៃបាននាំ យកគ្រឿងឧបភោគបរិភោគ ជាច្រើនរួមទាំងទូកជ័រ ចំនួន៣គ្រឿងមកប្រគល់ ជូនកម្លាំងយោធាកម្ពុជា ប្រចាំព្រំដែនកម្ពុជាថៃ ដើម្បីយកមកចែកជូន ប្រជាពលរដ្ឋខ្មែរដែល រងគ្រោះដោយសារទឹក ជំនន់ទឹកភ្លៀង។

ពិធីប្រគល់គ្រឿង ឧបភោគបរិភោគនេះធ្វើ ឡើងនៅច្រកទ្វារអន្តរជាតិ គីឡូ១៣ភ្នំដីក្រោមវត្តមានលោក ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ រដ្ឋា​ មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន និងមានចូលរួមពីមន្ត្រី នគរបាលអន្តោ ប្រវេសន៍ប្រចាំច្រក ទ្វារព្រំដែនអន្តរគីឡូ១៣  ភ្នំដី និងអាជ្ញាធរថៃ ព្រមទាំងសប្បុរសជនជាតិ ថៃជាច្រើននាក់ទៀត។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាគ្រឿងឧបភោគ បរិភោគដែលសប្បុរស ជនជាតិថៃប្រគល់ ជូនមន្ត្រីយោធាភូមិភាគទី៥ រួមមានទូក ៣គ្រឿង (តូច២- ធំ១​) ទឹកសុទ្ធ ៣០០យួរ​ មី ៦៦កេសធំ ត្រីខ ១៧០យួរ អង្ករ៥០០គីឡូក្រាម ទឹកដោះគោ ៦២៤ប្រអប់ ពងទាប្រៃ៩០០គ្រាប់ និងនំចំណីក្មេងផ្សេងៗទៀត។

សមត្ថកិច្ចបានប្រាប់អោយ ដឹងទៀតថាអំណោយ ដែលបានមកពីសប្បុរស ជនជាតិថៃទាំងនេះ ត្រូវបាននាំយកទៅ ចែកបន្តជូនប្រជា ពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់។

សូមរំលឹកផងដែរថាបច្ចុប្បន្ន មានខេត្តចំនួន៣និងមាន ស្រុកមួយចំនួនកំពុងរង គ្រោះដោយសារទឹកជំនន់ បង្ករអោយមានការលិច លង់ផ្ទះសម្បែងប្រជាពលរដ្ឋ រាប់រយខ្នងនិងចំការដំណាំស្រូវ រាប់ពាន់ហិតារងការខូចខាត ស្ទើរទាំងស្រុង ក្នុងនោះមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិសាត់ និងខេត្តបាត់ដំបង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *