ឃាត់ខ្លួនចោរគាស់ផ្ទះអ្នកស្រុក២នាក់ នៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ នៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយការិយាល័យបច្ចេកទេសវិទ្យា និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ បានចុះបង្រ្កាបករណីលួចគាស់ផ្ទះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់
១.ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅបណ្ដោះអាសន្នភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
២.ឈ្មោះ ចិត្ត សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមម៉ូតូ បច្ចុប្បន្នរស់នៅបណ្ដោះអាសន្នភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សម្តកិច្ចដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១.កំព្យូទ័រLaptop ចំនួន០២គ្រឿង (ម៉ាក Dell ០១គ្រឿង និងម៉ាក Lenovo ០១គ្រឿង)
២ឆ្នាំងសាកកំព្យូទ័រ ចំនួន០២
.ទុនលាវ៉ីសចំនួ០១
.ដងទុនលាវ៉ីស(គ្មានផ្លែ) ចំនួន០១
.សោរមួលចំនួន០៤
.ដៃកាប់ចំនួន០១។
.ស្រោមដាក់កំព្យូទ័រចំនួន០១
.គ្រែយក្សធ្វើពីឈើចំនួន០១គ្រឿង។
ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *