ឯកឧត្ដម ភួ ពុយ តំណាងរាស្ត្របាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានដឹកនាំក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១៧០គ្រួសារ

ខេត្តបាត់ដំបង:ថ្ងៃពុធ១២រោចខែអស្សុជឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ខែតុលាឆ្នាំ២០២០
ឯកឧត្ដម ភួ ពុយ តំណាងរាស្ត្របាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានដឹកនាំក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ន នៅក្នុងស្រុកថ្មគោលរងគ្រោះដោយសារទឹកជំនន់ចំនួន១៧០គ្រួសារលើ០២ភូមិ(ភូមិត្រស់ និងភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល)ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម និង មី១កែស
. ឯកឧត្ដម ភួពុយតំណាងរាស្ត្របាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយ

បានដឹកនាំកំលាំងនគរបាលស្រុកចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទៅទីទួលសុវត្ថិភាពបានចំនួន២៥៦គ្រួសារ លើ០៤ឃុំ គឺ៖
– ឃុំបឹងព្រីង២៩គ្រួសារ
– ឃុំអូរតាគី ១២គ្រួសារ
– ឃុំអន្លង់រុន ១៧៣គ្រួសារ
– ឃុំជ្រៃ៤២គ្រួសារ។

ក្នុងនោះផងលោកវរ:សេនីឯក( ផងសុភាព)អធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលអំណោយពី៖
ឯកឧត្ដម( ភួ ពុយ )តំណាងរាស្ត្របាត់ដំបងបានឧបត្ថម្ភថវិកា400$.
លោក( ប៉ម ស៊ីណាត )អាជីវករស្រុកថ្មគោលបានឧបត្ថម្ភ ទឹកសុទ្ធ30យួរ មី១០កេះ។

គួរបញ្ជាក់ផងដែរ លោកផងសុភាព បានកោតសរសើចំពោះឯកឧត្តម.ភួពុយ នឹងលោក(ប៉មសុីណាត)អាជីវករលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកទាំងពីដោយ ចិត្តស្មោះ៕

សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *