កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការពន្លត់អគ្គីភ័យឆេះឃ្លាំងស្តុកអំបោះ រោងចក្រ LIN’S TEXTILE 

ព្រះសីហនុ៖ វេលាម៉ោង ១៣:២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះអគ្គីភ័យមួយឆាបឆេះឃ្លាំងស្តុកអំបោះ នៃរោងចក្រ ” LIN’S TEXTILE ” ម្ចាស់ឈ្មោះ ហ៊ា ហីម អាយុ៦៣ឆ្នាំ ជនជាតិចិនតៃវ៉ាន ស្ថិតក្រុមទី ៣៥ ភូមិ៣ សងា្កត់១ ក្រុងព្រះសីហនុ ភ្លាមៗនោះលោកវរសេនីយ៍ឯក ប៉ែន វិបុល មេបញ្ជាការង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង និងខេត្ត ចំនួន៤៥នាក់ ចុះជួយអន្តរាគមន៍សង្រ្គោះ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ។
ប្រតិបត្តិការសង្រ្គោះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០៨គ្រឿង អស់ទឹកចំនួន១២០ឡាន ក្នុងនោះ៖
១/ រថយន្តពន្លត់អគ្គីភ័យ កងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង អស់ទឹកចំនួន១៥ឡាន
២/ រថយន្តពន្លត់អគ្គីភ័យ ស្នងការនគរបាលខេត្ត ចំនួន០២គ្រឿង អស់ទឹកចំនួន៣០ឡាន
៣/ រថយន្តពន្លត់អគ្គីភ័យ យោធា (ង៧០) ចំនួន០២គ្រឿង អស់ទឹកចំនួន៣០ឡាន
៤/ រថយន្តពន្លត់អគ្គីភ័យកំពង់ផែអន្តរជាតិស្វយ័តក្រុង ចំនួន០៣គ្រឿង អស់ទឹកចំនួន៤៥ឡាន
៥/ ប្រើគ្រឿងចក្រសាលាក្រុង ចំនួន០៣គ្រឿង អាប៊ុល០១គ្រឿង
មូលហេតុនៃអគ្គីភ័យ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី និងឆេះខូចខាត ឃ្លាំងទំហំ ២០×៤៥ម៉ែត្រ ធ្វើពីបេតុង និងសម្ភារ:ទាំងស្រុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *