រថយន្តបើកដល់ផ្លូវ កោងរេចង្កូតទៅ បុកម៉ូតូបណ្តាយឲ្យ យុវជន២នាក់ របួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់របួសធ្ងន់ ដោយសារជិះម៉ូតូដល់ផ្លូវ កោងបណ្តាលឲ្យរថយន្ត វេចង្កូតបុកធ្លាក់ វាលស្រែនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវកោង វិស្វកម្មទៅភូមិតេជោ ភ្នំឆ័ត្រ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាល ស្រុកស្វាយចេកបាន ប្រាប់អ្នកយកព័ត៌មាន ដឹងថានៅពេលកើតហេតុ នោះមានរថយន្ត មួយគ្រឿងម៉ាកកាមរី ឆ្លាមពណ៍ស្ក​ពាក់ ផ្លាកលេខ ភ្នំពេញ 2D.6989​ បើកដោឈ្មោះដា​ ភេទប្រុសអាយុ​ ៣០ឆ្នាំ រស់នៅភូមិ រលួសឃុំ​ រលួស​ ស្រុកស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ ពេលបើកមកដល់ ចំណុចផ្លូវកោងស្រាប់ តែវេចង្កូតទៅប៉ះម៉ូតូ មួយគ្រឿងហុងដាឌ្រីម សេ125ពណ៍ខ្មៅ​ សេរីឆ្នាំ201៦​ផ្លាក លេខ 1I 6781 បន្ទាយមាន ជ័យបណ្ដាលឲ្យដួល ធ្លាក់ចូលស្រែធ្វើឲ្យ ឈ្មោះហ៊ីង ក្រោន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រងរបួសបាក់ដៃឆ្វេង និងជើងឆ្វេងនិង អ្នករួមដំណើរម្នាក់ឈ្មោះ ឃឿន ឃីម ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅភូមិឃុំជា មួយគ្នារងរបួសបាកជើង ខាងស្តាំសុទ្ធតែរបួសធ្ងន់។

ក្រោយពីកើតហេតុ ហើយជនរងគ្រោះ ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យបង្អែក ស្រុកមង្គលបូរី។ មន្ត្រីនគរបាលស្រុកស្វាយ ចេកបានប្រាប់បន្តឲ្យដឹង ទៀតថាមូលហេតុ​ រថយន្តបើកដល់ចំណុច ផ្លូវកោង​ ផ្លូវរអិលបាន វេចង្កូតទៅប៉ះម៉ូតូចំណែក ម៉ូតូ រថយន្ត ត្រូវមន្ត្រីនគរបឆាល បានយកមករក្សា ទុកនៅអធិការ ស្រុកស្វាយចេក ដើម្បីដោះស្រាយ នៅពេលក្រោយ៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *