ឲ្យតែស្រវឹងវាយធ្វើបាបឪពុក ប្អូនថ្លៃទ្រាំមិនបានកាប់ស្លាប់នៅនឹងកន្លែង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៨និង១០នាទី នៅចំណុចក្រុមទី០២ ស្ថិតនៅ ភូមិ ដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីអំពើហឹង្សាដោយចេតនាមួយទៅលើបងថ្លៃរបស់ខ្លួនដែលមានស្ថានទម្ងន់ទោស (ប្រើអាវុធកាំបិត) បណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កឡើងដោយជនសង្ស័យមាន ឈ្មោះ( ជុំ ភារម្យ) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះ ជាបងថ្លៃឈ្មោះ (ចាន់ ប៊ុនថន) ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ចំនួន ០២កាំបិត ចំសៀតផ្កាខាងស្តាំ ចំនួន០១កាំបិត និងចំដើមទ្រូងចំនួន០១កាំបិត បណ្តាលអោយស្លាប់ភ្លាមៗ ។
មូលហេតុ ៖ ជនរងគ្រោះតែងតែ ផឹកស្រាស្រវឹង ហើយវាយធ្វើបាបឪពុកបង្កើតរបស់ខ្លួន ទើបជនសង្ស័យត្រូវជាប្អូនថ្លៃទ្រាំនឹងទង្វើបែបនេះលែងបានក៏យកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នរបាលរដ្ឋបាលបួរឃាត់ខ្លួន និងនិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕លោកមុតចិត្រា

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *