សមត្ថកិច្ចថៃចុះអប់រំអាជីវករនៅក្នុងផ្សាររ៉ុងក្លឿ ឲ្យពាក់ម៉ាស់និងធ្វើអនាម័យការពារជំងឺកូវីត១៩

(ប្រទេសថៃ)កាលពីរសៀលថ្ងៃ០៨ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង០៣និង៣០នាទីកម្លាំងសមត្ថកិច្ចថៃមួយក្រុមបានចុះណែនាំប្រជាពលខ្មែរដែរជាអាជីករក្នុងផ្សារលុងក្លឿរអោយពាក់ម៉ាស់លាងដៃប្រចាំដើម្បីការពារជំងឺឆ្លងកូវិដ១៩ខណះពេលជួបជុំនិយាយគ្នា។
បើយោងតាមសមត្ថកិច្ចថៃបានប្រាប់អោយដឹងថាការចុះអនុវត្តន៍ណែនាំអោយប្រជាពលរដ្ឋកម្ពុជាក៏ដូចប្រជាជនថៃដែលប្រកបរបរកស៊ីនៅក្នុងផ្សារលុងក្លឿគឺគោលដៅអោយមានការប្រុងប្រយ័ត្ននិងថែរក្សារសុខភាពអោយបានខ្ពស់និងលាងដៃអោយបានញឹកញ៉ាប់ព្រមទាំងពាក់ម៉ាស់អោយបានប្រចាំមុននឹងចេញដំណើរទៅទីកន្លែងប្រជុំជនផ្សេងៗ។
សូមបញ្ជាក់ផងដែលថានេះបើយោងតាមសារព័ត៌មានថៃបានផ្សព្វផ្សាយអោយដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីគ្រឿងញៀននៅរងសាលមួយកន្លែងចំកណ្តាលទីក្រុងបាងកកសមត្ថកិច្ចរកឃើញឌីជេថៃម្នាក់មានផ្ទុកមេរោគកូវិដ១៩និង៥០០នាក់ទៀងសង្ស័យមានឆ្លងជំងឺកូវិត១៩ត្រូវបានកម្លាំងសមត្ថកិច្ចថៃសហការជាមួយក្រសួងសុខាភិបាលថៃយកទៅដាក់ដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីរហ៊ងចាំពិនិត្យបន្តរទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *