សិក្ខាសាលាពិគ្រោះ យោបល់ថ្នាក់ក្រោមជាតិ ការរៀបចំយុទ្ធសាស្ត្រ ជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៥ឆ្នាំ លើកទី២ (២០១៩-២០២៣)

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត អញ្ជើញចូលរួម បើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ ក្រោមជាតិ ការរៀបចំយុទ្ធសាស្ត្រ ជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៥ឆ្នាំ លើកទី២ (២០១៩-២០២៣) ក្រោមអធិបតីភាព លោក សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់។

អញ្ជើញចូលរួម ក្នុងអង្គសិក្ខាសា លានេះមាន លោកអភិបាល រងខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល មន្ទីរផែនការ មន្ទីរអប់រំ យុវជន និងកីឡា សាលាខេត្តកំពត និងសិក្ខាកាមអញ្ជេីញ មកពីខេត្តចំនួន៦ទៀតរួមមាន ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ  និង តំណាងអង្គការ សង្គមស៊ីវិល សរុបប្រមាណ ១០០នាក់។

សិក្ខាសាលា មានគោលបំណង៖ ពង្រឹងបរិស្ថានស្បៀង  និងឥរិយាបទអ្នក ប្រើប្រាស់ សម្រាប់ជម្រើស អាហារសុខភាព ជាពិសេសក្នុង កំឡុងពេល១០០០ ថ្ងៃដំបូងជំរុញ ផលិតកម្មស្បៀង ចម្រុះប្រកបដោយ អាហារូបត្ថម្ភ បង្កើនភាពមានការ ទទួលបាន និងការប្រើប្រាស់ទឹកស្អាត និងអនាម័យ សេវាសុខភាព ដែលមានគុណភាព លើកកម្ពស់សមភាព ក្នុងការទទួលបាន ស្បៀងគ្រប់គ្រាន់ ចម្រុះ និងប្រកបដោយអា ហារូបត្ថម្ភល្អ

គាំពារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខ ភាពពីហានីភ័យ វិបត្តិនិងគ្រោះ មហន្តរាយធម្មជាតិនានា ធានាឲ្យមានការរៀប ចំអភិបាលកិច្ចប្រកប ដោយប្រសិទ្ធភាព សម្រាប់វិស័យសន្តិសុខស្បៀង  និងអាហារូបត្ថម្ភ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕  សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *