ស្ថានីយប្រេងមួយកន្លែង ត្រូវអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល ម្ចាស់អះអាងថាមកពី ទុស្សេចរន្តអគ្គិសនីក្នុង ទូរបញ្ជាប្រេង

(ខេត្តកំពត)៖ ស្ថានីយប្រេងមួយកន្លែង ត្រូវអគ្គីភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកធ្វើ ចរាចរតាមផ្លូវ ជាតិនិងលំនៅឋាន ដែលនៅក្បែរៗនោះភ័យ​ ស្ទើព្រលឹងចុង សក់គ្រប់ៗគ្នាដោយសា រតែគ្រោះអគ្គីភ័យ កើតឡើង។

ហេតុការណ៍គ្រោះ អគ្គីភ័យឆេះស្ថានីប្រេង ខាងលើបានកើតឡើងកាល ពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣កំពត – ភ្នំពេញត្រង់ចំណុចភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តដឹកប្រេងរបស់ ក្រុមហ៊ុនបានមកផ្ទេរប្រេង ចេញពីរថយន្តបញ្ចូល ទៅក្នុងអាងស្តុក ក្រោយពីបង្ហូររួច រថយន្តដឹកប្រេងក៏បើក ចេញទៅបាត់។

ប្រភពបានបន្តទៀតថ គ្រាន់តែរថយន្តនោះចេញ បានបន្តិចក៏ស្រាប់តែទុស្សេ បែកភ្លើងចេញពីទូរដែល មានក្បាលរ៉ូមពីនេសម្រាប់ ចាក់ម៉ូតូនិងរថយន្ត ដោយមានអណ្តាត ភ្លើងឆាបឆេះសន្ធោរ សន្ធៅបង្កឲ្យ មានការភ្ញាក់ផ្អើលតែម្តង។

ប្រភពពីម្ចាស់ស្ថានីយ ប្រេងបានឲ្យដឹងថា បញ្ហាគ្រោះអគ្គីភ័យកើត ឡើងនេះគឺបណ្តាលមក ពីទុស្សេរឆ្លង ចរន្តអគ្គីសនីទើប បណ្តាលឲ្យឆេះ មិនមែនដូចពាក្យ ចាមរ៉ាមថាមកពីធ្លាយ ធុងស្តុបប្រេងនោះទេ  ហើយការឆេះនេះ មិនបានខូចខាត ទាំងអស់នោះទេ គឺខូចខាតអស់ ប្រហែលជា២០% តែប៉ុណ្ណោះ ដោយ ខណៈនោះព្រោះតែ ការជួយសង្រ្គោះពីសំណាក់ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្តកំពត បានជួយអន្តរាគមន៍ ពន្លត់បានទាន់ពេលវេលា សរុបអស់ទឹកចំនួន ៤រថយន្តឯណោះ ទើបបានពន្លត់ភ្លើង រលត់ជាស្ថាពរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *