សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មេីសព្រៃឈេីនៅកន្លែងទីតាំងសន្និធិឈេី (ដេប៉ូ) គ្មានច្បាប់អនុញ្ញាតិ នៅក្នុងភូមិ ចំនួនបួន នៅស្រុកស្ទោង

(កំពង់ធំ)÷នៅថ្ងៃសៅរ៍ ០៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០
កម្លាំងអាវុធហត្ថ ស្រុកស្ទោងចំនួន០៦នាក់+កម្លាំងកងរាជ អាវុធហត្ថខេត្តចំនួន២៤នាក់ សរុបចំនួន៣០នាក់ រថយន្ត ០៦គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជារការរងខេត្តកំពង់ធំ បានចេញប្រតិបត្តិការសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ ផ្នែករដ្ឋបាលព្រៃឈេីស្ទោងនិងសង្កាត់រដ្ឋបាលព្រៃឈេីស្ទោង ដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ ធំបានចុះបង្ក្រាបបទល្មេីសព្រៃឈេីនៅកន្លែងទីតាំងសន្និធិឈេី (ដេប៉ូ) គ្មានច្បាប់អនុញ្ញាតិ នៅក្នុងភូមិ ចំនួនបួនគឺ ភូមិកំពង់ក្តី ភូមិកំពង់ចិន ភូមិឈេីទាល ស្ថិតក្នុងឃុំកំពង់់ចិនត្បូង និងភូមិអំពិល ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ
+ លទ្ធផលបង្ក្រាប ÷
– ឈេីអារចំរៀកប្រភេទឈេីចំរុះចំនួន០៦គោលដៅស្មេី១១កន្លែង សរុបឈើទាំងអស់ចំនួន ១៥២.៤២២ម៉ែត្រគូប។
– ឈេីទាំងអស់នេះកំពង់ត្រូវបានដឹកជញ្ជូនជាបន្តបន្ទាប់យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈេីស្រុកស្ទោង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *