ក្មេងស្រីម្នាក់ធ្លាក់ពីលើអាគារ THE PENTHOUSE CONDO បោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាមាន ករណីក្មេងស្រីធ្លាក់ពីលើអគារ THE PENT HOUSE CONDO នៅវេលាម៉ោង១០និង២៥នាទី យប់ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេកំពុងតែឈប់ចាំយកអីវ៉ាន់ ភ្លាមៗនោះស្រាប់តែឮសំលេងធ្លាក់យ៉ាងខ្លាំង ក៏ក្រឡេកមើលស្រាប់តែឃើញក្មេងស្រីដេកផ្ងារ បែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាង អាណោចអាធ័ម។ ភ្លាមៗនោះសន្តិសុខ និងបុគ្គិលិកបាននាំគ្នាយក ថង់ និងឡាំងក្រដាស់គ្របពីលើសាកសពនិង ព្យាយាមលាក់បាំងពីអ្នកដែលឃើញហេតុការណ៍រួមទាំងអ្នកកាសែតដោយយក រថយន្តស៊េរីទំនើបបិទផ្លូវច្រកចូលរួមទាំង បិទភ្លើងជុំវិញខុនដូ ហាក់ បី ដូច ជា មាន អាថ៌កំបាំងអ្វី នៅពីក្រោយការស្លាប់របស់ក្មេងស្រីខាងលើនេះផងដែរ។
សូមបញ្ជាក់ផងដែលថាសាកសពក្មេងស្រីដែលស្លាប់បាត់បង់ជីវិតនេះ នៅមិនទាន់ដឹងថាជាជនជាតិខ្មែរឬបរទេសនោះទេ។បច្ចុប្បន្ន សាកសពក្មេងស្រីខាងលើសមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ច ជំនាញ កោសល្យ វិច័យកំពុងតែធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនៃការស្លាប់នេះផងដែរ៕