គណៈកម្មការទី ៩នៃរដ្ឋសភាបំពេញបេសកកម្មស្វែងយល់ពីប្រសិទ្ធភាពការប្រតិបត្តិច្បាប់នានាក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនិតិការទី ៦

ខេត្តពោធិសាត់៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ពោធិ៍សាត់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំសមាជិក ជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីសិក្សាស្វែងយល់នៃការអនុវត្តច្បាប់លើវិស័យសាធារណការ និងដឹកជញ្ជូន, ប្រៃសណីយ៍ និងទូរគមនាគន៍, ឧស្សាហកម្ម រ៉ែ និងថាមពល, ពាណិជ្ជកម្ម, កាំកុងត្រូល, ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ គណៈ អភិបាល ខេត្ត ពោធិ៍សាត់ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាល រង ខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

អភិបាលខេត្តពោធិ៍សាត់ឯកឧត្តមម៉ៅធនិនដោយសុខខេត្តគណៈកម្មការទី ៩នៃរដ្ឋសភានៅស្ថានភាពទូទៅនិងលទ្ធផលការងារដែលរដ្ឋបាលខេត្តពោធិ៍សាត់ដាច់បានកន្លងមកនិងពិភាក្សាពីការអនុវត្តច្បាប់និងបញ្ហាប្រឈមពាក់ព័ន្ធលើវិស័យខាងលើ ។

លោកជំទាវ និនសាផុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តពោធិ៍សាត់បានអនុវត្តច្បាប់បានត្រឹមត្រូវនឹងប៉ុន្មានតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនទាំងខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងអរូបវ័ន្តគួរជាទីមោទនៈ ។

លោកជំទាវ និនសាផុន បានមានប្រសាសន៍បញ្ជាក់ទៀតថាកិច្ចប្រជុំនៅទីនេះគឺស្ដាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្តនិងវិស័យជំនាញដែលអនុវត្តទៅជួបបញ្ហាកន្លងមកដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភារដ្ឋាភិបាលដើម្បីពិនិត្យនិងដោះស្រាយជូនឱ្យបានទាន់ពេលវេលា ។

ពិសេសជំរុញឲ្យរដ្ឋបាលខេត្តនិងមន្ទីរជំនាញពាក់ព័ន្ធទាំង
អស់បន្តពង្រឹងនូវការអនុវត្តច្បាប់បន្ថែមទៀតសំដៅអោយការអនុវត្តការងាររបស់ខ្លួនសម្រេចបានជោគជ័យស្របតាមច្បាប់ ។

លោកជំទាវ និនសាផុន ក៍បានធ្វើការផ្តាំផ្ញើដល់ឯកឧុត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តគណះអភិបាលខេត្តនិងមន្ទីជំនាញពាក់ពន្ធត្រូវបន្តអនុវត្តកម្មវិធីនយោបាយរវស់ប្រមុខរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍នៅខេត្តពោធិ៍សាត់ឱ្យបាន
សម្រេចសមិទ្ធផលថ្មីបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព
និងបរិបន្ន័ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *