រដ្ឋបាលខេត្តកំពតនឹង មានគម្រោងសាងសង់ ស្ពានថ្មីជំនួស ខណៈស្ពានចាស់ឬស្ពាន ឥន្ទនូមានភាព ទ្រុឌទ្រោម

(ខេត្តកំពត)៖ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញ ថានឹងធ្វើសំណើ សុំគោលការណ៍ដ៏ ខ្ពង់ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាល ក្នុងការសាងសង់ស្ពា នថ្មីជំនួសដោយ ស្ពានចាស់ ឬ ស្ពានឥន្ទនូសព្វថ្ងៃ កំពុងមានភាពទ្រុឌទ្រោម។

ជាមួយគ្នានេះ ការសាងសង់ស្ពាន ថ្មីខាងលើ គឺដើម្បីឆ្លើយតបទៅ នឹងការរីកចម្រើនរបស់ ខេត្តផង និងសម្រួលដល់ ការធ្វើចរាចរ បញ្ចៀសការកក ស្ទះផងដែរ។

ទាក់ទងនឹងគម្រោងខាងលើ កាលពីរសៀលថ្ងៃទី ៣០ខែកក្កដាឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកឧត្តម សេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋាន កងវិស្វកម្មក្រសួង ការពារជាតិ រួមនិងថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងប្រតិភូ កងវិស្វកម្មក្រ សួងការពារជាតិ  បានចុះពិនិត្យវាយតម្លៃ ស្ថានភាពស្ពានចាស់ ឬស្ពានឥន្ទនូដែលមាន សភាពទ្រុឌទ្រោម។

ក្នុងដំណើរត្រួតពិនិត្យនេះ លោក ជាវ តាយ អភិបាលខេត្ត បានសំណូមពរដល់ លោកឧត្តមសេនីយ៍ឯក​ គង់ អៀង ឲ្យជួយជំរុញ និងពន្លឿការសិក្សា គម្រោងសាង សង់ស្ពានថ្មីនេះ ឲ្យបានឆាប់រហ័ស ដើម្បីបានជាគម្រោងឯក សារជាក់លាក់ សម្រាប់សុំគោល ការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាល និងសម្រាប់ដាក់ឆ្លង ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងឆ្លងក្រុមប្រឹក្សាខេត្ត។

លោកបានបន្តថា ស្ពាននេះជាតម្រូវការ ចាំបាច់ណាស់ សម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលចេះតែកើនឡើងជាលំដាប់  ស្ពានថ្មីនេះអាចជួយ សម្រួលដល់មធ្យោបាយ ធ្វើដំណើរគ្រប់ប្រភេទ ឆ្លងកាត់ព្រែកកំពត បានងាយស្រួល និងគ្មានការកកស្ទះ ចរាចរណ៍នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យ ទានផ្សេងៗ ខណៈដែលបច្ចុប្បន្នខេត្ត កំពតមានស្ពាន ដែលរថយន្តអាច ឆ្លងកាត់បានតែមួយនោះ។

លោក ជាវ តាយ បានបញ្ជាក់ទៀតថា ក្រោយពីបានសិក្សាគម្រោង និងការដាក់ឆ្លងពិភាក្សា ជាមួយនឹងគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត និងសុំគោលការណ៍ សម្រេចដ៏ខ្ពង់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួចរាល់ហើយនោះ ស្ពានថ្មីនេះអាចនឹង សាងសង់រួចរាល់ មិនឲ្យលើសរយៈ ពេល២ឆ្នាំឡើយ ហើយគម្រោងស្ពានថ្មី នេះនិងធ្វើឲ្យធំជាងមុន ទទឹង ១០ម៉ែត្រ និងបណ្ដោយ ប្រមាណជិត៣០០ ម៉ែត្រនិងកម្ពស់ប្រហាក់ ប្រហែលនឹងស្ពានថ្មីថែល និងកំពុងធ្វើចរាចរណ៍ ដោយរថយន្តធំតូច ឆ្លងកាត់ព្រែកកំពត ដូចសព្វថ្ងៃនេះដែរ។

លោកឧត្តមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋាន កងវិស្វកម្មក្រសួង ការពារជាតិ បានសន្យាថា នឹងជួយ ជំរុញការឆ្លើយតបទៅ នឹងសំណើ និងសំណូមពររបស់ លោកជាវ តាយ និងថាធ្វើយ៉ាងណាឲ្យ  ការសិក្សាគម្រោងនេះ ឲ្យបានលឿននិងឆាប់ចប់ ដើម្បីឱ្យរដ្ឋបាល ខេត្តដាក់សំណើ គោលការណ៍ ទៅប្រមុខរាជរដ្ឋាភិ បាលបានឆាប់រហ័ស។

លោកបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាគម្រោង របស់កងវិស្វកម្ម ក្រសួងការពារជាតិ នឹងធានាថាមាន តម្លៃសមរម្យ មិនឱ្យលើស ហើយទៅតែទាបជាង តម្លៃនៅលើទីផ្សារ នៃគម្រោងក្រុម ហ៊ុនផ្សេងៗនិងធានាបាន ទាំងគុណភាពទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *