អភិបាលខេត្តកំពតចុះពិនិត្យ និងដោះស្រាយបញ្ហា ប្រព័ន្ធរំដោះទឹកចេញ ពីក្រុងកំពត និងស្រុកទឹកឈូ

(ខេត្តកំពត)៖ ក្រោយពីមានភ្លៀងធ្លាក់ ជោគជាំក្នុងរយៈពេល ប៉ុន្មានថ្ងៃជាប់ៗគ្នាមក ធ្វើឲ្យថា្នក់ដឹកនាំ ខេត្តកំពតមានការព្រួយបារម្ភ ខ្លាចមានការស្ទះទឹក ឬជនលិចដោយសារ ភ្លៀងធ្លាក់ខ្លាំងនោះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំសហការី ធ្វើដំណើរតាមរថយន្ត ដើម្បីពិនិត្យស្ថាន ភាពប្រព័ន្ធរំដោះទឹក ងាយស្រួលរកដំណោះ ស្រាយឲ្យទាន់ពេលវេលា។

ការចុះពិនិត្យដោយធ្វើ ដំណើរតាមរថយន្តនេះ ក៏មានវត្តមានលោក អភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកអភិបាល ស្រុកទឹកឈូ លោកលោកស្រីមេឃុំ ចៅសង្កាត់ផងដែរ។

ក្នុងខណៈនោះដែរ លោក ជាយ តាយ បានចុះពិនិត្យទីតាំងប្រឡាយ ព្រែកជីកភូមិ តាអេង និងប្រឡាយភូមិត្រពាំងធំ ដែលជាប្រភព សំខាន់នៃការ រំដោះទឹកចេញ ពីសង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្ដាល  និងឃុំត្រពាំងធំ ហូរទៅកាន់ព្រែកកំពង់បាយ ។

ចំណែកប្រឡាយរំដោះទឹកមួយខ្សែរទៀត ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំដែល ត្រូវបានចាក់អាចម៍ ដីលុប និងសាងសង់ ផ្ទះនៅលើប្រឡាយ ដែលជាហេតុ ធ្វើឲ្យមានការលំបាក ក្នុងការស្ដារប្រឡាយ ឡើងវិញ ហើយដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមអភិបាលខេត្ត ផ្តល់ជូនលូមូលប្រវែង ៥០០ ម៉ែត្រ ដើម្បីតភ្ជាប់ ទៅព្រែកជីកភូមិតាអេង។

លោកអភិបាលខេត្ត បានណែនាំដល់ លោកអភិបាលក្រុងកំពត លោកអភិបាល ស្រុកទឹកឈូ លោកមេឃុំចៅសង្កាត់ ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំពិនិត្យឡើងវិញ នូវប្រព័ន្ធបង្ហូររំដោះទឹក តាមមូលដ្ឋាន និងទប់ស្កាត់ការចាក់បំពេញដី ក្នុងប្រព័ន្ធបង្ហូរទឹកទាំងអស់ និងស្នើសុំឱ្យបន្តពិនិត្យ ស្ថានភាពទឹកភ្លៀងជាប្រចាំ ដើម្បីមានវិធានការទប់ ស្កាត់កុំឲ្យមានជំនន់ទឹក ភ្លៀងកើតឡើង នៅក្នុងក្រុងកំពត និងស្រុកទឹកឈូ។

សូមបញ្ជាក់ដែរថា ប្រឡាយព្រែកជីកភូមិតា អេងជាប្រព័ន្ធរំដោះទឹកដ៏ សំខាន់បំផុតមួយ ក្នុងក្រុងកំពត  ការស្ដារព្រែកជីកស្ថិត នៅក្នុងគម្រោងរបស់ ធានាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែគម្រោងនេះ មិនទាន់បានអនុវត្ត ចប់នៅឡើយទេ ធ្វើមុខភ្លេចក្រោយ ធ្វើត្រង់នេះបន្តិច ត្រង់នោះត្រង ហើយបើតាមការបញ្ជាក់របស់ ឯកឧត្តមអភិបាលខេត្ត ថានឹងជួបជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាក្នុង ការស្ដារប្រឡាយនេះឲ្យ បានឆាប់រហ័ស ដើម្បីរំដោះទឹកពេល រដូវវស្សានេះ បញ្ចៀសឲ្យបាននូវ ការជន់លិចក្រុង ធ្វើឲ្យប៉ះពាល់ដល់កិត្តិ នាមទីក្រុងទេស ស្អាតអាស៊ាន ដែលកំពតទើប ទទួលបាននោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *