អភិបាលខេត្តកំពតជំរុញ ឲ្យពន្លឿនការរៀបចំឆ្នេរ ទេចរណ៍ដើម្បីឲ្យភ្ញៀវ អាចមកកម្សាន្តក្នុង ពេលឆាប់ៗ

(ខេត្តកំពត)៖ កំពតជាខេត្តជាប់មាត់សមុទ្រ ប៉ុន្តែកំពតពុំទាន់មាន ឆ្នេរសម្រាប់ឲ្យទេសចរ ងូតទឹកសមុទ្រ លេងកម្សាន្តនៅឡើយទេ ហើយបើទោះជា រដ្ឋបាលខេត្តបានចាប់ដៃ ជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើតជាតំបន់ ឆ្នេរខ្សាច់សិប្បនិមិត្ត អស់រយៈពេលប្រមាណ ពីរឆ្នាំហើយក្តី ក៏អ្នកមកលេងកំពត បានត្រឹមតែគយគន់ ទឹកសមុទ្រជាដដែល។

ដោយមើលឃើញដូច្នេះ អភិបាលខេត្តបានជំរុញ ភាគីពាក់ព័ន្ធឲ្យពន្លឿន ការរៀបចំតំបន់ឆ្នេរ បណ្តោះអាស័ន្នសិន ដើម្បីឲ្យទេសចរអាច មកកម្សាន្តក្នុងពេល ឆាប់ៗនេះ។

ថ្លែងនៅក្នុងកិច្ច ប្រជុំពិភាក្សាស្ដីពីផែន ការអភិវឌ្ឍន៍តំបន់ឆ្នេរ កម្សាន្តកែបថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូខេត្ត កំពតជាមួយក្រុមហ៊ុន អាយ.ជី.ប៊ី (IGB) កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ លោក ជាវ តាយ អភិបាលខេត្តកំពត បានរំឭកថា គម្រោងអភិវឌ្ឍន៍ រមណីយដ្ឋានឆ្នេរកម្សាន្ត ជាគម្រោងដែលមាន ការអនុញ្ញាតពីក្រុម ប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ឲ្យទៅក្រុមហ៊ុន(អាយ.ជី.ប៊ី) ដើម្បីវិនិយោគតំបន់ ឆ្នេរខ្សាច់ទេសចរ លើផ្ទៃដី ២៣០ហិចតា ក្នុងនោះក្រុមហ៊ុនអភិវឌ្ឍលើដី៦០% ស្មើនឹង១២០ហិចតា  រដ្ឋបាលខេត្ត៤០% ស្មើនឹង៨០ហិចតា និង៣០ហិចតាទៀត សម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ។

លោកបានបន្តថា ដើម្បីធានាឲ្យការអភិវឌ្ឍន៍ គម្រោងនេះ បានលឿនឆាប់រហ័ស តាមផែនការប្រកបដោយ ប្រសិទ្ធភាព រដ្ឋបាលខេត្តនឹង បង្កើតគណៈកម្មការអភិវឌ្ឍរ មណីយដ្ឋានឆ្នេរ ដោយមានរូបលោកផ្ទាល់ជាប្រធាន ដែលមានអនុគណៈកម្មការ៦ផ្សេងទៀត ដែលប្រធានក្រុមហ៊ុន អាយ.ជី.ប៊ី ជាសមាជិក ដើម្បី ដឹកនាំអភិវឌ្ឍរមណី យដ្ឋានឆ្នេរកម្សាន្តនេះ ប្រកបដោយគុណភាព សុវត្ថិភាព ធានានូវស្ថេរភាពបរិស្ថាន ដើម្បីបង្កើតបាន ជាផលិតផល ទេសចរណ៍ថ្មី ក្នុងការទាក់ទាញទេស ចរណ៍មកកាន់ ខេត្តកំពតច្រើនស្រប តាមផែនការអភិវឌ្ឍន៍ ទេសចរណ៍ខេត្តកំពត ៥ឆ្នាំ (២០១៩-២០២៣)។

លោកបានបញ្ជាក់ទៀតថា ការងារជោគជ័យទៅបាន អាស្រ័យដោយមានការ ចូលរួមពីគ្រប់មជ្ឍដ្ឋាន ទាំងអ្នកវិនិយោគ មន្ត្រីជំនាញ និងពាក់ព័ន្ធ ហើយសំខាន់ត្រូវមានគំនិតតែមួយ ថាធ្វើយ៉ាងម៉េច ឲ្យកំពតក្លាយជាខេត្ត គោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុត បានមកម្តងហើយ ចង់មកម្តងទៀត។

លោកសង្ឃឹមថា ក្រុមហ៊ុន និងរដ្ឋបាលខេត្តចូ លរួមសហការគ្នា ដើម្បីធ្វើឲ្យតំបន់ឆ្នេរ ទេសចរណ៍មួយនេះអាចទទួល ភ្ញៀវមកលេងកម្សាន្ត បានក្នុងពេលឆាប់ៗនេះ ដោយមិនចាំបាច់រង់ ចាំធ្វើឲ្យរួចរាល់តាម គម្រោងទាំងស្រុងនោះទេ ប៉ុន្តែត្រូវបង្កើតជាខ្ចុះ  កន្លែងផ្តល់សេវាកម្ម ទេសចរផ្សេងៗ ការរៀបចំអនាម័យ ពិសេសម្ហូបអាហារឆ្ងាញ់ៗ ដែលធ្វើឲ្យអ្នកទទួលទានចាប់មាត់ និងមានសុខភាពល្អផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *