មេឈ្មួញប្រមូលទិញឈើប្រណិត ឆ្លងដែនពីប្រទេសថៃ មកកែច្នៃគ្រឿងសង្ហារឹម កំពុងល្បីថា យកប្រាក់ទិញទឹកចិត្ត លោក អ៊ឹម សាវរឹទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើ ចុះធ្វើច្បាប់សិប្បកម្មដល់ផ្ទះឈ្មួញឈើ ទាំងដែលសាមីខ្លួន គ្មានការស្នើរសុំចូលទៅមន្ទីរកសិកម្ម

ខេត្តឧត្ដរមានជ័យ ៖ ឈ្មួញឈើដ៏ល្បីល្បាញ ខាងប្រមូលទិញឈើប្រណិតឆ្លងដែនមកពីប្រទេសថៃ មកកែច្នៃជាគ្រឿងសង្ហារឹម ឈ្មោះ ស៊ុន សារ៉ាយភេទ ស្រី អាយុ៤៣ឆ្នាំ និងប្ដីឈ្មោះ ឆែ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ កំពុងល្បីថា បានយកប្រាក់ទិញទឹកចិត្ដលោក អ៊ឹម សាវរឹទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ ដោយបានចុះមកធ្វើច្បាប់អោយមេឈ្មួញឈេីខាងលើដល់ផ្ទះ ទាំងថ្ងៃអាទិត្យជាថ្ងៃឈប់សំរាក ដែលសាមីខ្លួន មិនបានដាក់ពាក្យស្នើរសុំច្បាប់អាជីវកម្មសិប្បកម្មកែឆ្នៃឈើ ចូលទៅមន្ទីរកសិកម្មខេត្តផង។

សេចក្ដីរាយការណ៍ បានបន្តថា បុគ្គលឈ្មោះ ស៊ុន សារ៉ាយ ភេទស្រី អាយុ៤៣ឆ្នាំ ជាម្ចាស់អាជីវកម្មសិប្បកម្មអត់ច្បាប់ គឺបានប្រមូលទិញឈើប្រណិត ឆ្លងដែនមកពីប្រទេសថៃ យកមកកែឆ្នៃជាគ្រឿងសង្ហារឹមអត់ច្បាប់ ជាច្រើនឆ្នាំមកហើយ រហូតដល់បច្ចុប្បន្ន នេះ នៅតែបន្តសកម្មភាពនេះដដែល។

ជុំវិញរឿងរាវខាងលើ នេះ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានអោយដឹងថា ឈ្មោះខាងលើ មិនបានដាក់សុំច្បាប់ចូលដល់មន្ទីរឡើយ ហើយរឿងលោក អ៊ឹម សាវរឹទ្ធិ ចុះទៅពិនិត្យទីតាំងនោះ គឺលោកមិនដឹងទេ ព្រោះគ្មានបញ្ជាបេសកម្ម នេះជារឿងបុគ្គល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *