ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖ វេលាម៉ោង ០៣:១០ នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណី ជួញដូរ ចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លេង ចាស់ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ ៣៣ ក្រុមទី០៣ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ០៣ កញ្ចប់, ម៉ូតូចំនួន ០១ គ្រឿង, ទូរស័ព្ទដៃចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង មន្ត្រីជំនាញកំពុងបន្តនីតិវីធី៕ សឿន វ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *