កំពុងភ្លៀងខ្លាំងដើរទៅមើលទឹកចូលស្រែ ត្រូវរន្ទះបាញ់ស្លាប់នៅកណ្តាលវាលស្រែនៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ ឃើញភ្លៀងខ្លាំងបុរសម្នាក់ដើរទៅមើលទឹកចូលស្រែ ត្រូវរន្ទះបាញ់ស្លាប់នៅកណ្តាលវាលស្រែ ហេតុការណ៍នេះកើតឡើង នៅល្ងាចថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ លើភ្លឺស្រែ លើភ្លឺស្រែខាងកើតសំណងកាក់ទឹកមួយកន្លែង ក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នគរបាលដដែលបញ្ជាក់ថា៖ តាមការបំភ្លឺពីក្រុមគ្រួសារ នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅមើលស្រូវនៅវាលស្រែ ខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ  ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ  ដោយនៅល្ងាចនោះមេឃធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់ផ្គររន្ទះ  ដោយល្ងាចហើយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសាច់ញ្ញាតិទូរសព្ទក៏មិនចូល គ្រានោះបងប្អូនមកតាមមើលនៅវាលស្រែ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែ ក៏មានការភ្ញាក់ផ្អើលឆោឡោដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចតែម្តង។

ឆ្លងតាមការត្រួតពិនិត្យសព របស់សមត្ថកិច្ចជំនាញ ធ្វើការសន្និដ្ឋានថា ជនរងគ្រោះគឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីឃាតកម្មនោះឡើយ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *