កម្លាំងនគរបាលស្នងការដ្ឋានខេត្តសៀមរាបចុះសួរសុខទុក្ខសហការី ដែលរងគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក អៀង មករា នាយការិយាល័យបុគ្គលិកតំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចុះសួរសុខទុក្ខមន្ត្រីនគរបាលរបស់ខ្លួន ដែលកំពុងដេកសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ និងមានចូលរួមពីលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក លោកនាយរងការិយាល័យបុគ្គលិក លោកអធិការរង នាយផ្នែកនិងនាយប៉ុស្តិ៍។

ដែលលោកអនុសេនីយ៍ទោ ឈួរ បណ្ដែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកែវពណ៌ ដែលបានជួបគ្រោះថ្នាក់ ចរាចរណ៍កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ រងរបួសធ្ងន់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរ៉េត ក្នុងក្រុងសៀមរាប។

ជាមួយគ្នានេះលោកនាយការិយាល័យ  ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារ  និងអ្នកជំងឺឲ្យខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ  ឆាប់បានជាសះស្បើយ  និងបានប្រគល់ថវិការបស់ស្នងការដ្ឋាននគរបាលខេត្ត  ព្រមទាំងថវិការបស់អធិការដ្ឋាននគរបាលស្រុកពួក  ជូនលោកអនុសេនីយ៍ទោ  ឈួរ  បណ្តែត  សម្រាប់ទុកព្យាបាលជំងឺ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *