គំរាមសម្លាប់ឪពុកយកលុយទិញថ្នាំញៀនមិនបានខឹងចិត្តយកកាំបិតចាក់ខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ ញៀនថ្នាំញៀន ដល់ថ្នាក់គម្រាមសម្លាប់ឪពុកម្តាយយកលុយជក់គ្រឿងញៀន មិនបានខឹងចិត្តយកកាំបិតចាក់ខ្លួនរួច សំពះស្រែកឲ្យគេជួយ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០នៅក្នុង ភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាជនញៀនថ្នាំនោះមានឈ្មោះ អួង  សារុំ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ តាមការអះអាងរបស់ឪពុកនោះបានឲ្យដឹងថាកូនរបស់ខ្លួនទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ បាន៦ថ្ងៃហើយធ្លាប់យកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដងមកហើយតែនៅមិនរៀងចាល។

លោកយ៉តសុផលបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុកូនរបស់គាត់បានលួចរត់ចេញពីមណ្ឌលចិត្តាឡីស័កបាត់អស់១យប់១ថ្ងៃ មិនដឹងថាទៅទីណា ពេលចូលមកចូលផ្ទះស្រាប់តែបានយកកាំបិតគំរាមឪពុកម្តាយ ដើម្បីយកលុយទៅទិញថ្នាំញៀនជក់ក្រោយពីធ្វើសកម្មភាពយកកាំបិតចង់ចាក់ឪពុកនោះអ្នកជិតខាងមិនហ៊ានចូលជួយទេព្រោះវាមានកាំបិត។មួយសន្ទុះ បានមកដេកនិងអង្រឹងហើយបានយកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ត្រូវចំនួន៦កន្លែងរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី មកទល់ពេលដើម្បីព្យាបាលព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក៕ (សឿន វ៉ាន់ម៉ាន់លី)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *