ជាច្រើនចំណុចយកមក ដោះស្រាយក្នុងកិច្ច ប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តបញ្ហា សំខាន់ក្រុមហ៊ុនទឹកស្អាត និងកុងទ័រភ្លើងដើរលឿន

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១៣របស់ក្រុម ប្រឹក្សាខេត្តនេះបាន លើកយកជា ច្រើនចំណុចសំខាន់ៗ យកមកដោះស្រាយដូច ជាបញ្ហាក្រុមហ៊ុនទឹកស្អាត បញ្ហាកុងទ័រភ្លើងដើរលឿន ខុសពីប្រក្រតី បញ្ហាចុះធ្វើអត្តសញ្ញាណកម្ម មានអ្នកក្រីក្រពិត មានអ្នកតវ៉ា បញ្ហាស្រាថ្នាំតាំង គួយពុលមនុស្ស ស្លាប់ បញ្ហាទប់ជម្ងឺរីក រាលដាលកូវីដ.១៩បាន និងបញ្ហាខ្វះទឹកប្រើប្រាស់ មនុស្ស សត្វ បើភ្លៀងនៅមិនធ្លាក់ មកឲ្យបានគ្រាប់ គ្រាន់នៅខាងមុខ នៅព្រឹក ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តដោយ មានការចូលរួម លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុរាត្រី អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោក ក្រុមប្រឹក្សាខេត្ត បានលើក យកបញ្ហាជាច្រើនចំណុច មកដោះស្រាយ ដូចជា លោកឧបនាយករដ្ឋ មន្ត្រីកែគឹមយ៉ានប្រធាន ក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់ ក្រុមហ៊ុនទឹកស្អាតឲ្យរក ប្រភពទឹកផ្គត់ផ្គង់ដោយខ្លួ នឯងឲ្យបានត្រឹមត្រូវៗ ជីកស្រះនិងអាងស្តុកទឹក នៅពេលទឹកខ្វះ ក្រុមហ៊ុនទឹកស្អាតត្រូវ ចំណាយលុយទិញដីជីក ស្រះស្តប់ទឹកទុកសម្រាប់​ប្រើប្រាស់នៅពេលខែ ប្រាំងពីអាងរបស់ខ្លួន បញ្ហានេះជូនប្រជាពលរដ្ឋ បើក្រុមហ៊ុនទឹកស្អាតធ្វើមិនបានត្រូ វបញ្ឍប់សកម្មភាពអាជីវ កម្មដោយរកអ្នកវិនិយោគ ថ្មីដែលមានលទ្ធភាព មកជំនួសវិញ។

លោកបាននិយាយបន្តទៀត ថារហូតមកដល់ម៉ោង នេះក្រុមហ៊ុនទឹកស្អាតយក បង្គោលមកបោះទប់ទឹក ដាក់ការុងដីបិទ ទឹកស្ទឹងស្ទាក់យកទឹក ដើម្បីចែកចាយអស់រយះ ពេល៥ឆ្នាំកន្លងមកហើយ ធ្វើឲ្យប្រជាពលរដ្ឋរស់ នៅក្រោមស្ទឹងខ្វះទឹក ​ប្រើយ៉ាងខ្លាំងហើយបាន សំណូមពរឲ្យក្រុមហ៊ុន ទឹកស្អាតរុះរើចេញវិញឲ្យ ប្រជាពលរដ្ឋនៅក្រោម បានទឹកប្រើប្រាស់ផង។

និងបញ្ហា១ទៀតកន្លង មកមានប្រជាពលរដ្ឋរអ៊ូរ ទាំយ៉ាងខ្លាំងអំពីបញ្ហា អគ្គិសនីគីឡូវ៉ាត់ដើរលឿន ជាងមុនទ្វេដងស្នើ ឲ្យអង្គភាពអគ្គិសនីធ្វើ ការពន្យល់ជូនប្រ ជាពលរដ្ឋអំពីបញ្ហាប្រើ ប្រាស់ថាមពលអគ្គិសនី ឡើងគីឡូវ៉ាត់ច្រើន ជាងពាក់កណ្តាល ខុសពីធម្មតាផង។

ក្នុងនោះបានលើកយក ចំណុចសំខាន់ៗដែល មន្ទីរអង្គភាពបានអនុវត្ត កន្លងកសាងផែនការ និងលើកទិសដៅប្រចាំ ខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរនិងអង្គភាព ទទួលបានលទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្ត ថែរក្សាសណ្តាប់ធ្នាប់ សាធារណៈ រក្សាបាននូវសុខសន្តិភាព បង្កលក្ខណៈឲ្យប្រជាពល រដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេស ជាតិមានការអភិវឌ្ឍ បានមួយកំរិតបញ្ហាការទប់ ស្កាត់ក្នុងការសាងសង់ សំណង់ខុស បច្ចេកទេសកុំឲ្យកើត មានឡើងក្នុងការបាក់់ ស្រុតត្រូវបន្តទប់ស្កាត់ អប់រំ និងត្រូវណែនាំ ប្រជាពលរដ្ឋឲ្យបានយល់ ដឹងពីគ្រោះថ្នាក់នៃ គ្រឿងញៀននិងជាស ឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីឈានទៅលុប បំបាត់ការជួញដូរនិង ការប្រើប្រាស់គ្រឿងញៀន ដែលកើតមានឡើង នៅក្នុងខេត្ត បញ្ហាទំនាស់ដីធ្លី និងសំណង់អនា ធិបតេយ្យនៅក្នុងខេត្ត ត្រូវពង្រឹងសាមគ្គីភាព ផ្ទៃក្នុងខេត្តឲ្យបានល្អបន្តទៀត។

ក្នុងកិច្ចប្រជុំនោះបើតាម ប្រសាសន៍របស់លោក អ៊ុំរាត្រីបានមាន ប្រសាសន៍ថាកាបញ្ចេញ មតិពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តនេះគឺ ដើម្បីកែលំអរនូវប្រព័ន្ធ អភិបាលកិច្ចល្អនៅតាម ថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិ ប្រជាធិបតេយ្យនៅ ក្នុងភូមិដ្ឋាន ការជំរុញអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមកិច្ចនៅ ក្នុងមូលដ្ឋាន និងការចូលរួម ចំណែកកាត់បន្ថយ ភាពក្រីក្រទូទាំងខេត្ត ផងដែរហើយសព្វថ្ងៃ នេះរដ្ឋាភិបាល កំពង់ប្តេជ្ញាចិត្តក្នុងការ ធ្វើការកែទម្រង់រដ្ឋាភិ បាលថ្នាក់ក្រោមជាតិ ឲ្យមានលក្ខណៈស៊ីជំរៅ និងយូរអង្វែង ទាំងផ្នែករដ្ឋបាល និងផ្នែកនយោ បាយតាមរយៈការបង្កើត ក្រុមប្រឹក្សាខេត្ត។

លោកអ៊ុរាត្រីបានយក បញ្ហាទាំងអស់នេះដើម្បី យកទៅពិភាក្សានៅក្នុង អង្គប្រជុំរបស់ក្រុមប្រឹក្សា ខេត្តបន្តទៀតដើម្បីរក ដំណោះស្រាយជូន ប្រជាពករដ្ឋឲ្យទាល់តែ បាននៅថ្ងៃខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *