ប្រជាពលរដ្ឋបានប្រទះ ឃើញសពលោក យាយវ័យ៨០ឆ្នាំម្នាក់ ពិការជើងគ្មានកូនចៅ លង់ទឹក ប្រឡាយមុខផ្ទះស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានប្រទះ ឃើញសពលោកយាយ វ័យ៨០ឆ្នាំម្នាក់ ពិការជើងគ្មាន កូនចៅ លង់ទឹកប្រឡាយ មុខផ្ទះស្លាប់។ប្រជាពលរដ្ឋបានប្រទះ ឃើញសពនៅ វេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២០ នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញឹប​ ខួ​ម​ អាយុ៨០ឆ្នាំ មុខរបរដើររើស អេតចាយជនពិកា ជើងខាងឆ្វេង មានស្មារតីវង្វេង រស់នៅម្នាក់ឯង  គ្មានកូនចៅគាត់ចូល ចិត្តចិញ្ចឹមឆ្កែច្រើន លោកយាយរស់មក ដល់សពថ្ងៃនេះដោយ សប្បុរសជនគេជូន បាយទឹមគាត់នៅក្បែរវត្ត រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការបាន បញ្ជាក់ថា នៅមុនពេលកើតហេតុ មានក្មេងបានដើរកាត់ មុខផ្ទះរបស់គាត់ក៏ប្រទះ ឃើញសពលោកយាយ នៅក្នុងប្រឡាយក៏រត់ មកប្រាប់ចាស់ទុំ ទៅមើលនិងស្រង់ សពដាក់លើគោក ។

ក្រោយពីទទួលបាននូវព័ត៌មាន នគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាល បានសហការណ៍ជា គ្រូពេទ្យធ្វើការ ពិនិត្យសពបានធ្វើការ សន្និដ្ឋានថាសពនេះពិត ជាស្លាប់ដោយសារលង់ ទឹកពិតប្រាកដព្រោះ សំអាងថា ជនរងគ្រោះចុះដងទឹក បានរអិលខ្លួនធ្លាក់ ចូលប្រឡាយ ដោយគ្មានអ្នកណាដឹង ម្យ៉ាងវិញទៀតគាត់ចាស់ជរា វង្វេងស្មារតីទៀត គ្មានពាក់ព័ន្ធក្នុងបទល្មើសទេ ។

សពក្រោយពីពិនិត្យរួចបាន ប្រគល់ជូនអាចារ្យ វត្តក្បែរផ្ទះ ដើម្បីចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *