សមត្ថកិច្ចឃាត់បទល្លើសគ្រឿងញៀន ដកហូតម៉ាទឹកកក ៥៧០ គីឡូក្រមនិងជនសង្ស័យ៣នាក់

ប្រទេសថៃ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃថា កិច្ចប្រតិបត្តិការឃាត់បទល្លើសគ្រឿងញៀន ដកហូតម៉ាទឹកកក ៥៧០ គីឡូក្រមនិងជនសង្ស័យ៣នាក់ បានធ្វើឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ ២០២០ក្នុងបរិវេណចំណតរថយន្ត របស់ស្ថានីយ៍ប្រេងឥន្ធនៈសែលឡុំសាក់ ក្នុងស្រុកវឌ្ឍនានិគម ខេត្តឡុបបុរី ប្រទេសថៃ។

ក្រុមតម្រួតថៃបានឃាត់រថយន្តទំនើបៗចំនួន២គ្រឿងរួមជាមួយ និងមនុស្សចំនួន០៣នាក់ ដែលគេសង្ស័យថាអាចជាមុខសញ្ញាជួញដូរថ្នាំញៀនព្រោះនៅក្នុងរថយន្តទាំង២គ្រឿងនោះមានការ៉ុងជាច្រើនដែលបានច្រកថ្នាំញៀនប្រភេទម៉ាទឹកកក និងរៀបពេញក្នុងរថយន្ត  ជាប្រភេទថ្នាំញៀនម៉ាទឹកកក សរុបមានទម្ងន់ ៥៧០ គីឡូក្រាម ។

ជនសង្ស័យ១. ឈ្មោះប៉ាត់ សុងសុខ ភេទប្រុស អាយុ ៣៩ឆ្នាំ  ២.ឈ្មោះ ស៊ិន ថាក់ស៊ីន ភេទប្រុស  អាយុ ២៣ឆ្នាំ  និង ជនសង្ស័យទី៣. ឈ្មោះ ព្រីឆា  ភក្តីចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង០៣នាក់ រស់នៅស្រុកឡុំសាក់ ខេត្តភិតប៊ូន។ បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនិងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់អង្គភាពជំនាញ ដើម្បីសាកសួរបន្ត  រកមេក្លោងធំដែលនៅពីក្រោយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *