​ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះចំនួន៣គ្រាប់ ប្រគល់ទៅឲ្យស៊ីម៉ាក់ យកទៅកំទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋទៅធ្វើ ស្រែស្រាប់តែប្រទះ ឃើញយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះចំនួន៣គ្រាប់ រាយការណទៅឲ្យ នគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំភ្នំដីហើយ បានប្រគល់ទៅឲ្យស៊ីម៉ាក យកទៅកំទេច ចោលបន្តនៅព្រឹក ថ្ងៃទី១១ខែមីនា ឆ្នាំ ២០២០នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផលអធិការនគរ បាលស្រុកភ្នំស្រុកបានឲ្យ ដឹងថាមានប្រជាពលរដ្ឋ ចំនួន២នាក់បាន ប្រះឃើញគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន៣គ្រាប់នោះមាន ឈ្មោះ ជុំ ប៊ុនជាតិ ភេទប្រុសអាយុ៣៨ឆ្នាំ និងម្នាក់ទៀត មានឈ្មោះ លាក់ ភេទប្រុអាយុ៥៩ឆ្នាំ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល បានបញ្ជាក់ឲ្យ ដឹងទៀតថានៅមុនពេល កើតហេតុនោះ ប្រជាពលរដ្ឋ ទាំង២នាក់បានទៅ ធ្វើស្រែនៅចំណុចឆ្ងាយ ពីភូមិស្រាប់តែប្រទះ ឃើញគ្រាប់យុទ្ធមិនទាន់ ផ្ទុះដែលនៅ សេសសល់ពី សម័យសង្រ្គាម ក្បាលគ្រាប់៦០មម ចំនួន២គ្រាប់ នៅខាងលិចភូមិនិង គ្រប់បែកដី ប្រ ភេទ F1 ​មួយគ្រាប់ហើយបាន រាយការណ៍កម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំដីភ្នំដី ហើយបានសហការ ជាមួយមន្ត្រីនៃអង្គ ភាពហេរឡូត្រាសដ៍ បាននាំយកគ្រាប់យុទ្ធ មិនទាន់ផ្ទុះទាំងអស់យក ទៅធ្វើការបំផ្លាញ ។

លោកអធិការបាន អំពាវនាវដល់ ប្រជាពលរដ្ឋក្រុង ស្រុកភ្នំស្រុកទាំងអស់ ប្រសិនបានប្រទះ​ ឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះហាមដាច់ ខាងប៉ះពាល់ ហើយសូមរាយ ការណ៍មកនគរបាល ប៉ុស្តិ៍ដែលនៅ ជិតមូលដ្ឋានរបស់ បងប្អូនឲ្យបានទាន់ ពេលវេលា ដើម្បីនគរបាលមានវិធាន ផ្តល់ព័ត៌មានទៅ ជំនាញស៊ីម៉ាក់ ឬហេឡូត្រាសដ៍ យកទៅធ្វើការ បំផ្លាញចោល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *