បើកម៉ូតូលឿនខ្វះការ ប្រុងប្រយ័ត្នទៅបុក គោយន្តពីក្រោយ បណ្តាលឲ្យអ្នកបើក ម៉ូតូរបួសធ្ងន់ និងអ្នកជិះរបួសស្រាល

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២នាក់ជិះម៉ូតូលឿន ដូចហោះខ្វះការប្រុង ប្រយ័ត្នបើកទៅបុក គោយន្តស្រប ទិសគ្នាបណ្តាលឲ្យអ្នក បើកម៉ូតូរបួសធ្ងន់ និងអ្នកជិះរបួសស្រាល វេលាម៉ោង៦.១០នាទីព្រឹក នៅថ្ងៃទី១០ ខែ មិនា ឆ្នាំ២០២០ នៅ ត្រង់ចំណុចចុងភូមិ ខ្លែងពណ៍ជើង ឃុំស្លក្រាមស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិកាស្រុក ស្វាយចេកបានប្រាប់ ឲ្យដឹងថានៅមុនពេលកើត ហេតុនោះមានម៉ូតូ១គ្រឿង អ្នកបើកមាន ឈ្មោះពិដោ រតនា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យនិងអ្នក រួមដំណើរមានឈ្មោះ នាងសុធានិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ  រស់នៅភូមិជាមួយគ្នា បើកស្របទិសគ្នានិង គោយន្តពីត្បូងទៅ ជើងបើកក្នុងល្បឿន លឿនដូចហោះលុះ បើកមកដល់ ចំណុចកើតហេតុ ក៏រេចង្កូតទៅបុក គោយន្តពីក្រោយ ពេញទំហឹងបណ្ដាលឲ្យ អ្នកបើកម៉ូតូ រងរបួសត្រង់ ក្បាលធ្ងន់ធ្ងរ អ្នកបើកគោយន្ត មានឈ្មោះ គក់ ជុច ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ ភូមិ គោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុ ហើយសមត្ថកិច្ចបានដឹក អ្នករបួសទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។លោកអធិការ បានឲ្យដឹងទៀត ថាមូលហេតុគ្រោះ ថ្នាក់នេះមកពីអ្នកបើកម៉ូតូ ក្នុងល្បឿនលឿនខ្វះការ ប្រុង ប្រយ័ត្ន ។ សម្ភារៈម៉ូតូខូចខាតធ្ងន់ និងគោយន្តកន្ត្រៃខូច ខាតស្រាលយកមករក្សា ទុកនៅក្នុងអធិការ ដ្ឋាននគរបាលស្រុក ស្វាយចេកដោះ ស្រាយនៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *