កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តស្ទឹងត្រែងបង្ក្រាប រថយន្តសាំយ៉ុងដឹក ឈើប្រណិត ចេញពីឃុំស្រែគរ ស្រុកសេសានបាន ជិត២ម៉ែត្រគូបប្រគល់ អោយជំនាញរដ្ឋ បាលព្រៃឈើ!

(ខេត្តស្ទឹងត្រែង)៖ រថយន្តសាំយ៉ុងដឹក ឈើប្រណិតមួយគ្រឿង ចេញពីឃុំស្រែគរ ស្រុកសេសានក្នុង គោលបំណងយក ទៅចែកចាយអោយ សិប្បកម្មកែច្នៃឈើ ក្នុងខេត្តស្ទឹងត្រែងត្រូវ បានកម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តចាប់ បង្ក្រាបរួចប្រគល់អោយ ជំនាញរដ្ឋបាលព្រៃ ឈើកាលពីព្រឹកថ្ងៃទី ៩មីនា២០២០ ករណីចាប់រថយន្ត នេះគឺស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៣ ក្នុងភូមិរាជានុកូល សង្កាត់ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកវរៈសេនីយឯក វ៉ា សុផាន់ នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋ កិច្ចបានអោយដឹងថា រថយន្តដឹក ឈើប្រណិតនេះ ពណ៍ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ 2AC-94 14  ដឹកចេញមកពី ឃុំស្រែគរថ្មី ឆ្លងកាត់ តាមផ្លូវក្រាល ក្រួសក្រហម ឃុំភ្លុក ឃុំកំភុន ឃុំសាមឃួយ ស្រុកសេសាន ចូលមករកទី ផ្សារក្នុងទីរួមខេត្ត ស្ទឹងត្រែងក្នុងគោល បំណងយកទៅចែក ចាយក្នុងសិប្បកម្ម អត់ច្បាប់ក្នុងខេត្ត  ហើយសមត្ថ កិច្ចយើងមានការ សង្ស័យទើប បើករថយន្តតាម ពីក្រោយ រួចមកស្ទាក់ ចាប់បាន នៅទីប្រជុំជន ភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង ប៉ុន្តែម្ចាស់រថយន្តត្រូវបាន រត់គេចខ្លួនបាត់ស្រ មោលភ្លាមៗ។

ក្រោយការចាប់បង្ក្រាប កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បាននាំយកវត្ថុតាង ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តនិង ប្រគល់វត្ថុតាងបទល្មើស ឈើប្រណិតនោះ ទៅអោយលោក សុខ ស៊ីដា មន្ត្រីរដ្ឋបាល ព្រៃឈើខេត្ត ។

លោកបន្ថែមថាឈើដែល នៅក្នុងរថយន្តសាំយ៉ុង ដែលបង្ក្រាបបាននេះ ប្រភេទឈើបេង មានចំនួន138ដុំ ស្មើ 1,901 ( មួយម៉ែត្រ គូបប្រាំបួនផ្លាន) ។

លោកបញ្ជាក់ថារថយន្ត សាំយ៉ុងត្រូវបានរក្សាទុក នៅក្នុងស្នងការដ្ឋាន នគរបាលខេត្តចំណែក ឈើប្រណិតបេង ត្រូវនាំយកទៅរក្សា ទុកក្នុងខណ្ឌរដ្ឋបាល ព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធី។ ដោយលោក ឡុងកាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *