ហេដ្ឋារចនាសម្ព័ន្ធជា ច្រើនកន្លែងក្នុងខេត្ត ស្ទឹងត្រែង ត្រូវបានឯកឧត្តម ម៉ុម សារឿន អញ្ជើញចុះត្រួតពិនិត្យ!

(ខេត្តស្ទឹងត្រែង)៖ ដើម្បីលើកកម្ពស់ លើវិស័យហេដ្ឋារ ចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងត្រែង នៅល្ងាចថ្ងៃទី ០៨ ខែមិនា២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំ មន្រ្តីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព ការងារស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធ រូបវន្ត ក្នុងក្រុងស្ទឹងត្រែង ដើម្បីកែលំអរ ទីក្រុង ឲ្យមានសោភ័ណ្ឌភាពល្អ និងស្រស់បំព្រង ។

ឯកឧត្តមបាន ចុះត្រួតពិនិត្យមើលដូចជា ផ្លូវបេតុង ក្នុងក្រុងស្ទឹងត្រែងនានា .ពិនិត្យមើលការ សាងសង់នៅរង្វង់មូល២ នៅកណ្តាល ទីប្រជុំជន និង ការសាងសង់នូវ ច្រាំងទន្លេ និងវឌ្ឍនភាពនៃ ការរុះរើ ផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅ តាមជញ្ចើផ្លូវមាត់ ទន្លេខុសច្បាប់ ចាប់ពីចំណុច គល់ស្ពាន ព្រះរាជដំណាក់ ដល់ ភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និង ពិនិត្យលើការងារ ស្ថាបនា ឡើងវិញ ប្រព័ន្ធទប់ទឹក និងបូមទឹក ចេញពីក្រុង ដើម្បីបង្ការ នៅពេលមានទឹក ជំនន់ទឹកភ្លៀងក្នុងក្រុង ស្ទឹងត្រែង ។

ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា. កិច្ចការទាំងនេះគឺ តម្រូវឲ្យ យើងដោះស្រាយឲ្យ ទាន់ពេលវេលា ពិសេសបញ្ហា លើកផ្នែកកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងដើម្បី ឲ្យមានសោភ័ណ ភាពក្នុងក្រុង និងដើម្បី ទាក់ទាញដ៏អ្នក វិនិយោគ មកអភិវឌ្ឍន៍ នៅខេត្ត ស្ទឹងត្រែង ។

ឯកឧត្តម បានបញ្ជាក់ បន្ថែមថា. សព្វថ្ងៃនេះ ដោយមានការ យកចិត្តទុកដាក់ពី ប្រមុខដឹកនាំរាជា រដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រីនៃព្រះជាណា ចក្រកម្ពុជា បានប្រែក្លាយ ប្រទេសកម្ពុជា អោយទៅប្រទេសដែល មានការអភិវឌ្ឍន៏ ជាពិសេសបានធ្វើឲ្យ ខេត្តស្ទឹងត្រែងមាន ការអភិវឌ្ឍយ៉ាង ឆាប់រហ័ស  ក្នុងនោះបានធ្វើ ការអភិវឌ្ឍ នូវផ្លូវបេតុងជាច្រើន វែងក្នុងក្រុង និង រវង្វេងមូល ចំនួន ២ កន្លែងដែល សាកសង់បាន ៧៥ ភាគរយហើយ និងកំពុង ស្ថាបនា បន្ត។ ដោយលោក ឡុងកាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *