មន្រ្តីនគរបាល​នៃស្នង ការនគរបាលខេត្តកែប​ ចំនួន៣០៣ ត្រូវបាន​ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និង ចែកជូនប័ណ្ណសរសើរ

(ខេត្តកែប)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០​ ស្នងការនគរបាលខេត្តកែប​ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​ និងប្រគល់បណ្ណសរសើរ​ ​ជូនមន្រ្តីនគរបាលខេត្តកែប​  ចំនួន២៩រូប​ បំពាក់ឋាន ន្តរស័ក្កិចំនួន ១៨រូប​ និងប្រគល់ប័ណ្ណ សរសើរចំនួន ២៥៦ រូប​  ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង​ និងជាប្រធាននាយក ដ្ឋានបុគ្គលិកនៃ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ​ និង​ លោក​ ព្រុំ​ គន្ធិ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាលខេត្តកែប​ ព្រមទាំងមានការ អញ្ជើញចូលរួមពី លោក​ឧត្តមសេនីយ៍ វរៈសេនីយ៍ប្រតិ ភូអមដំណើរ លោកប្រធាន សាលាដំបូងខេត្តកំពត កែបលោក ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត  មេបញ្ជាការកង រាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្ត នាយការិយាល័យ អធិការក្រុង​ស្រុក និងមន្ទីរពាក់ព័ន្ធជាច្រើនរូប​។

ក្នុងពិធីបំពាក់ ឋានន្តរស័ក្តិនេះ ឯកឧត្តមនាយឧត្តម សេនីយ៍ ប៉ែន វិបុល បានលើកទឹកចិត្ត​និង កោតសរសើរដល់ ការខិតខំប្រឹងប្រែង អនុវត្តការងារបានល្អ ប្រសើរនាពេលកន្លងមក ហើយឯកឧត្តម​ ក៏បានសំណូមពរដល់ កងកម្លាំងនគរបាល គ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបទ ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បន្ថែមពីនេះត្រូវគោរពឱ្យ បានម៉ឹងម៉ាត់ វិន័យរបស់កង កម្លាំងនគរបាលជាតិ ដើម្បីក្លាយខ្លួន ជាមន្ត្រីគំរូ មាន​របៀបរបប ការងារល្អ ឆ្លើយតបបាន សំណូមពរការងារ បច្ចុប្បន្ននេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *