ប៉ូលិសថៃផ្ទុះអាវុធ ៥ នាទី បាញ់ស្លាប់ម្នាក់ និងចាប់ខ្លួនម្នាក់ រឹបអូសថ្នាំញៀន ៤ សែន គ្រាប់

(ប្រទសថៃ)៖ ជនសង្ស័យម្នាក់ត្រូវ បានបាញ់សម្លាប់និង ម្នាក់ទៀតត្រូវបាន​ ចាប់ខ្លួនខណៈដែល ពួកគេទាំង ២ នាក់  បានផ្ទុះអាវុធតតាំង ជាមួយសមត្ថកិច្ចថៃ  អស់រយៈពេលប្រមាណ ៥នាទីដើម្បីបើកផ្លូវ គេចខ្លួនខណៈដែល សមត្ថកិច្ចតាមស្ទាក់ចាប់ រថយន្តរបស់ពួកគេដែល ដឹកថ្នាំញៀនចេញពីភាគ ខាងត្បូងនៃ ប្រទេសថៃចូល មកកណ្តាលផ្ទៃប្រទេស  ដើម្បីចែកចាយ។

យោងតាមរបាយការណ៍ របស់តម្រួតថៃបានអោយ ដឹងថាកិច្ចប្រតិបត្តិការ នេះបានធ្វើឡើងកាល ពីថ្ងៃទី ២៥ខែមករាឆ្នាំ ២០២០វេលាម៉ោង ៦ និង៣០នាទី ល្ងាចនៅចំណុចស្រុក ម៉ែចាន់ខេត្តឈៀងរ៉ាយ ប្រទេសថៃ ។

របាយការណ៍បាន បន្តថានៅមុនពេល កើតហេតុសមត្ថកិច្ចថៃបាន ទទួលព័ត៌មានថាអាច មានការដឹកនាំថ្នាំញៀន  ចេញពីភាគខាងត្បូងនៃ ប្រទេសថៃគឺត្រង់ចំណុច ក្នុងស្រុកម៉ែហ្វាហ្លួង ខេត្តឈៀងរ៉ាយដោយ ឆ្លងកាត់ស្រុកម៉ែចាន់ ។

នៅពេលនោះ ដែរកម្លំងតម្រួតថៃ បានដាក់ពង្រាយតាម គោលដៅសំខាន់ៗហើយ ក៏បានប្រទះឃើញ មុខសញ្ញាបង្ហាញខ្លួន  គឺរថយន្តម៉ាកពីកអាប់ ស៉្បតពាក់ស្លាកលេខ ឈៀងរ៉ាយ១២៥៣ បានបើកបរ យ៉ាងលឿនតាម បណ្តោយផ្លូវលេខ១០៤៩  ទើបសមត្ថកិច្ចចាប់ផ្តើម អោយសញ្ញាដើម្បីអោយ រថយន្តបញ្ឈប់ល្បឿន  ផ្ទុយទៅវិញរថយន្ត បានជាន់កាន់តែ លឿនឡើងៗទើបសមត្ថកិច្ច បានដេញតាមរហូត ដល់ត្រង់ចំណុច ផ្លូវបំបែក ម៉ែសាយទើបរថយន្ត នោះបាត់ចូលទៅផ្លូវម៉ែចាន់  ដោយគេបានបត់ឆ្វេងត្រង់ចំណុច ផ្លូវបំបែកប្រៃសណីយ៍ បានប្រហែល ២០០ម៉ែត្រជនសង្ស័យ បានបើកទ្វាររថយន្ត រត់គេចខ្លួនដោយ ក្នុងនោះមានម្នាក់បាន ដកកាំភ្លើងខ្លីខ្នាត ៩មីល្លីម៉ែត្របាញ់មកលើ សមត្ថកិច្ចវិញដែលធ្វើ អោយប៉ូលិសថៃ ចាំបាច់ប្រើសិទ្ធិការពារខ្លួន ព្រមទាំងបានបាញ់ តបទៅលើសត្រូវអស់ រយៈពេលប្រមាណ ៥នាទីទើបស្ងប់ ឯជនសង្ស័យម្នាក់ ទៀតត្រូវចាប់ខ្លួន។

ក្រោយពេលឆាក ប្រយុទ្ធបានកើតឡើង សមត្ថកិច្ចបានរកឃើញ ជនសង្ស័យម្នាក់ស្លាប់នៅ នឹងកន្លែងដោយជន សង្ស័យដេកផ្កាប់ មុខនៅដៃស្តាំមាន កាន់កាំភ្លើងខ្លី ខ្នាត៩មីល្លីម៉ែត្រហើយ នៅក្នុងបង់សល់ ៤ គ្រាប់និងសំបកកាទុស្ស ដែលបាញ់រួចមានចំនួន ៥គ្រាប់គឺជននេះមានឈ្មោះ សាឡាក់ តង់ឆែ  ភេទប្រុស  អាយុ ២១ ឆ្នាំរស់នៅភូមិ ៤ឃុំស្រុកម៉ែចាន់  ដោយឡែកអ្នកដែល ត្រូវចាប់ខ្លួនគឺជា ឪពុកមានឈ្មោះ អាមុឺ  តង់ឆែ អាយុ ៤៥ ឆ្នាំដោយសមត្ថកិច្ច ដកហូតវត្ថុតាង នៅក្នុងរថយន្ត រួមមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ៤០០ ០០០ គ្រាប់និងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ២ គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងថ្នាំញៀនត្រូវបាន កម្លាំងតម្រួតថៃប្រគល់ទៅ អោយខាងជំនាញហើយ  ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕ ដោយលោក មួន រិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *