សមត្ថកិច្ចខេត្តកំពត បានបំបែកសំណុំរឿង ឃាតកម្មវាយសម្លាប់ មនុស្សនៅស្រុកកំពង់ ត្រាចបានហើយ

(ខេត្តកំពត)៖ ករណីឃាតកម្មដែល ជនដៃដល់ពីរនាក់ឪពុក និងកូនបានរួមដៃគ្នាវាយ សម្លាប់ជនរងគ្រោះម្នាក់ឲ្យ ស្លាប់យ៉ាងអណោច អធ័មនៅភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីព្រលប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពេលនេះសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពត បាន បំបែកសំណុំរឿង ទទួលបានជោគជ័យ។

លោក ឈឹម ឈាង ប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត បានប្រាប់ អ្នកយកព័ត៌មាន យើងអោយដឹងថា បន្ទាប់ពីមានករណីឃាតកម្ម បុរសពីរនាក់ឪពុក និងកូន រូបនេះ បានលបវាយសម្លាប់ បុរសម្នាក់ស្ថិតក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច  លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់ទិសដៅ តម្រូវឲ្យលោកដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវស្វែង រកជនសង្ស័យ គ្រប់ច្រកល្ហក ដោយខណៈនោះលោក បានសហការយ៉ាងស្អិត ល្មួតរវាងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដោយប្រើពេលវេលា ជាង១០ថ្ងៃឯណោះ។

ជាលទ្ធផល នៅវេលាម៉ោង ១៥និង៤០ នាទីរសៀល កម្លាំងក៏ដឹងតម្រុយ ជនសង្ស័យជាកូន ឈ្មោះ ទេន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំកំពុងលាក់ ខ្លួននៅចំណុចភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទើបនាំកម្លាំងទៅឃាត់ ខ្លួននាំមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តកំពត ដើម្បីស្តាប់ចម្លើយ ហើយកម្លាំងក៏នាំនៅ បន្តតាមប្រមាញ់ស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់ ជាឪពុកបន្តទៀត។

លោកបានបន្តថា តាមរយៈការស្រាវជ្រាវតាម ជំនាញរបស់សមត្ថកិច្ច កម្លាំងក៏ឈានទៅ ឃាត់ខ្លួនបុរស ម្នាក់ទៀតជាឪពុក ឈ្មោះឡុង រី ភេទប្រុស អាយុ៥២ឆ្នាំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ដែលកំពុង លាក់ខ្លួននៅចំណុច វត្តថ្មដារក្រោម ក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចក៏ នាំខ្លួនមកកាន់ស្នងការ នគរបាលខេត្តកំពត ដើម្បីស្តាប់ចម្លើយ និងកសាងសំណុំ រឿងអនុវត្តតាមនីតិវិធី។

នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យជាឪពុក បានសារភាពថា ខ្លួនពិតជាបានរួមដៃគ្នា ជាមួយកូនប្រុស  សម្លាប់បុរសម្នាក់ឈ្មោះ ឡី ថេង អាយុ៥២ឆ្នាំ នៅចំណុចផ្លូវលំស្ថិត ក្នុងភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ប្រាកដមែន ដោយសារខ្លួនខឹង នឹងជនរងគ្រោះ ចោទប្រកាន់ខ្លួនថា ចេះធ្វើអំពើអាបធ្មប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩  វេលាម៉ោង១៦និង៣០នាទីព្រលប់ មានករណីឃាតកម្ម កើតឡើងនៅចំណុច ភូមិច្រេស ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបណ្តាលឲ្យ ជនរងគ្រោះម្នាក់ឈ្មោះ ឡី ថេង ភេទប្រុស អាយុ៥២ឆ្នាំ ស្លាប់ក្នុងថ្លុកឈាមនៅ កន្លែងកើតហេតុ។

ចំពោះករណីឃាតកម្មនេះ បើតាមសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះត្រូវបុរស ពីរនាក់(ឪពុកនិងកូន) លបវាយសម្លាប់ នៅចំណុចផ្លូវលំមួយ ដោយប្រើចប ជីកជាអាវុធ ខណៈពេលជនរង គ្រោះជិះម៉ូតូឆ្លង កាត់ម្នាក់ឯង ហើយជនសង្ស័យ ទាំងពីរនាក់ក៏ជិះ ម៉ូតូគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា ជនសង្ស័យជាឪពុក ឈ្មោះ ឡុង រី អាយុ៥២ឆ្នាំ និងជនសង្ស័យ ជាកូនប្រុស ឈ្មោះ ទេន សារ៉ូ អាយុ២៥ឆ្នាំ ទាំងពីរនាក់រស់នៅភូមិ ឃុំ កើតហេតុខាងលើ៕ដោយលោក  សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *