ជនបរទេសម្នាក់ ខណៈបើកម៉ូតូពេល យប់ត្រូវរថយន្ត បុកបណ្តាលឲ្យ រងរបួសធ្ងន់

(ខេត្តកំពត)៖ ជនបរទេសម្នាក់បាន ទទួលគ្រោះថ្នាក់យ៉ាងដំណំ ដោយសាររថយន្ត ជ្រុលទៅបុកចំពីមុខ ពេញទំហឹង ខណៈពេលជនរងគ្រោះបើក ម៉ូតូនៅពេលយប់ម្នាក់ឯង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាល ពីវេលាម៉ោង ០០និង២៥នាទី រំលងអធ្រាត ឈានចូលថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចលើ ស្ពានថ្មីព្រែកកំពង់បាយ ចន្លោះគីីឡូម៉ែត្រ ១៤៨-១៤៩  ស្ថិតក្នុងភូមិកំពង់ បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។

តាមប្រភពព័ត៌មាន ពីមន្ត្រីនគរបាលចរាចរណ៍ បាននិយាយថា ជនរងគ្រោះមានឈ្មោះ TIMO THEE  ភេទប្រុស អាយុ២២ឆ្នាំ (របួសធ្ងន់) ជាជនជាតិបារាំង ស្នាក់នៅផ្ទះជួល នៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូឡើង ស្ពានមកពីលិចទៅកើត លុះមក ដល់ចំណុចលើស្ពាន ក៏មានរថយន្តកូរ៉េចំណុះ ១,៥តោន ពណ៌សមួយគ្រឿង បានបើកជែងរថយន្ត ផ្សេងទៀតទើប ជ្រុលទៅបុកម៉ូតូរបស់ ជនជាតិបារាំងចំពី មុខពេញទំហឹងបណ្តាល ឲ្យរងរបួសធ្ងន់ព្រម ទាំងខូចខាត ម៉ូតូយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តបាន បើកគេចទៅទិសខាង លិចបាត់ស្រមោលឈឹង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយ ដើម្បីដឹកទៅសង្គ្រោះ នៅឯមន្ទីរពេព្យ ភ្នំពេញទាំងយប់ ព្រោះតែជនរងគ្រោះ មានស្ថានភាពធ្ងន់ ធ្ងរមិនធម្មតា៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *