យុវជនជាយោធិនពីរអ្នក ដែលរងគ្រោះដោយបាក់ស្ពាន នៅមិនទាន់រក ឃើញឡើយទេ មិនដឹងថាស្លាប់ ​ឬក៍រស់នោះទេ(មានវីឌីអូរ)

(ខេត្តស្ទឹងត្រែង)៖ករណីគ្រោះថ្នាក់ ឧបទ្ទវហេតុបាក់ស្ពាន ឈើវាងស្ពានថ្មថ្មី បណ្តាលអោយយុវជន យោធិន២នាក់បាន ធ្លាក់ចូលទឹកនិង បាត់ខ្លួនដោយមិនដឹង ថាស្លាប់ឬរស់នោះទេ ហេតុការនេះកើត ឡើងកាលពីព្រឹកថ្ងៃ ទី២៤ខែកក្កដាឆ្នាំ២០១៩វេ លាម៉ោង៩និង៣០នាទី នៅចំណុចស្ពានអូរមា ផ្លូវ១០១ ស្ថិតក្នុងភូមិសាស្ត្រ អូរអាឡៃ ព្រំដែន កម្ពុជា ឡាវ ក្នុងភូមិញ៉ាងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក ជឹម អេន អធិការស្រុកសៀម ប៉ាងបានប្រាប់អោយ ដឹងថាករណីគ្រោះ ថ្នាក់ឧបទ្ទវហេតុបាក់ស្ពាន អូរមាក្នុងភូមិសាស្ត្រ អូរអាឡៃបណ្តាល អោយយុវជនយោ ធិន២នាក់បានធ្លាក់ចូល ទឹកតាំងពីម៉ោង៩ព្រឹកថ្ងៃទី២៤ មកដល់ថ្ងៃទីព្រឹកថ្ងៃទី២៥ ខែកក្កដានេះកម្លាំងរបស់លោក នៅមិនទាន់រកឃើញនៅឡើយទេ ហើយកម្លាំងរបស់លោក និងបន្តរការតាមរុក រកបន្ថែមទៀត។

លោកអធិការបានអោយ ដឹងទៀតថាយុវជនយោធិន ដែលជួបឧបទ្ទវហេតុ បាក់ស្ពានធ្លាក់ចូលទឹក ទី១ឈ្មោះ សុខ សុវណ្ណឌី និងទី២ឈ្មោះ ភី នីដាលិ អ្នកទាំងពីរបច្ចុប្បន្ន បម្រើការងារនៅ ក្នុងអង្គភាព កងអនុសេនាធំទី៣ វរៈសេនាតូច កាំភ្លើងធំបញ្ជាកា ស្រាលយោធភូមិភាគទី១ ប្រចាំការ នៅភូមិសាស្ត្រអូរអាឡៃ។

លោកអធិការបានបន្តទៀតថា លោកបានស្នើសុំយ៉ាងទទូច ក៍ដូចអំពាវវនាវដល់ ពុកម៉ែកបងប្អូន ដែលរស់នៅតាម ដងទន្លេសេកុងនេះ ដូចជាឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក និងជួយសំលឹងមើល នៅតាមដងទន្លេង ប្រសិនជួបប្រទះ និងសូមជួយ រាយការណ៍ ជាបន្ទាន់ ទៅសមត្ថកិច្ច តាមលទ្ធភាពដែល អាចធ្វើទៅបាន។

 

លោក ចន ង៉ែត ប្រធានកងអនុ សេនាធំទី៣ វរៈសេនាតូចកាំភ្លើងធំ បញ្ជាកាស្រាល យោធភូមិភាគទី១  បានឲ្យដឹងនៅព្រឹក ថ្ងៃទី២៥ នេះថា មុនពេលកើតហេតុ នាព្រឹកថ្ងៃទី២៤ កក្តដាឆ្នាំ ២០១៩ ពួកគេទាំងពីរបានសុំការអនុញ្ញាត ទៅពិនិត្យសុខភាព ដោយជីះម៉ូតូមានគ្នាពីរអ្នក តែខណៈធ្វើដំណើរឆ្លង កាត់ស្ពាននៅចំណុច ស្ពានអូរមា ក្នុងភូមិសាស្ត្រ អូរអាឡៃ ព្រំដែន កម្ពុជា ឡាវ ។

លោកបានបញ្ចាក់ថា ដោយស្ថានភាពគ្មានជំរើស មិនអាចវាងបានហើយ ពួគគេទាំងពីរគិតថាមិនអី ទើបពួគគេឆ្លងកាត់ ក៍បានធ្វើឲ្យស្ពាននោះបាក់ធ្លាក់ ចូលទឹកស្របពេល ទឹកកំពង់ហូរខ្លាំង ទាំងមនុស្សទាំងម៉ូតូ រហូតមកទល់ពេលនេះហើយ  នៅមិនទាន់រកឃើញនៅ ឡើយទេបច្ចប្បន្នកម្លាំង ទាំងនគបាលស្រុក  នឹងអង្គភាពនឹងប្រជាពលរដ្ឋ តាមដងទន្លេកំពង់តែ ស្វះស្វែងរកនៅឡើយ ជាមួយក្រុម គ្រួសារជនរង គ្រោះទាំង ពីរអ្នកផងដែរ៕ ដោយ លោក មុត ចិន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *