កម្លាំងនគរបាលស្រុក ម៉ាឡៃចុះបង្ក្រាបករណី ចែកចាយនិង ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យបាន ចំនួន៤នាក់រួម ទាំងថ្នាំមួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការរដ្ឋាន នគរបាល ស្រុកម៉ាឡៃ សហការណ៍ ជាមួយកម្លាំងនគរបាល រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតចុះបង្ក្រាប ករណីជួញដូរនិង ប្រើប្រាស់គ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួន ជនសង្ស័យ បានសរុបចំនួន៤នាក់ កាលពីរសៀលថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០១៩  នៅត្រង់ចំណុចម៉ក់ហឺន ស្ថិតក្នុងភូមិអូរអំពិល ឃុំទួកពង្រ ស្រុម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះ រឿន ភារី ភេទស្រីអាយុ២៨ឆ្នាំ ទី២ឈ្មោះរឿនទិត្យ ភេទប្ុអាយុ២០ឆ្នាំ ទី៣ឈ្មោះ សុង ថេន ភេទប្រុសអាយុ១៨ឆ្នាំ និងទី៤ឈ្មោះលី ប៊ុនធី ភេទ ប្រុស អាយុ ៣៧ឆ្នាំ អ្នកទាំង៤រស់នៅក្នុងចំណុចភូមិឃុំកើតហេតុខាងលើ ហើយកម្លាំង ជំនាញរឹបអូសបាន វត្ថុតាងសរុបរួមមាន ម្សៅក្រាមព័ណសរ ថ្លាសង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ា ទឺកកកចំនួន២កូន ថងនិងទូរស័ព្ទ ដៃចំនួន៣គ្រឿង។

សមត្ថកិច្ចបានប្រាប់ អោយដឹងបន្ថែមទៀត ថាក្នុងកិច្ចប្រតិបត្តិការចុះ បង្ក្រាបករណីគ្រឿងញៀន ខាងលើនេះគឺមាន សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋទើបកម្លាំង ជំនាញឈានដល់ការ ឃាត់ខ្លួនជនសង្ស័យនៅ ចំណុចខាងលើបាន ចំនួន៣នាក់និងដកហូត បានថ្នាំញៀនបាន១កញ្ចប់ នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ ឈ្មោះ រឿន ភារី បានសារភាពថា ថ្នាំញៀនទាំងនេះខ្លួន បានទិញពីឈ្មោះ លី ប៊ុនធី ស្ថិតនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយកំណត់មុខ សញ្ញាបានច្បាស់លាស់ ទើបកម្លាំងជំនាញ ឈានដល់ការឃាត់ ខ្លួនជនសង្ស័យបាន១នាក់ ទៀតនិងរឹបអូសបាន គ្រឿងញៀន១កញ្ចប់ តូចទៀតក្នុងថ្ងៃតែមួយ ។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបាន កម្លាំងជំនាញនៃអធិការ រដ្ឋាននគរបាលស្រុក ម៉ាឡៃធ្វើការ សាកសួរនិងកសាង សុំនុំរឿងបន្តរទៅកាន់ស្នង ការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យដើម្បី ចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕ ដៅយ លោក មុត ចន្ត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *