បុរសវ័យចំណាស់ ម្នាក់ត្រូវបាន នគរបាលខេត្ត សៀមរាប បានធ្វើការ ឃាត់ខ្លួនជន ពីបទឆបោក រត់ការអោយមាន សាងសង់ផ្ទះ ក្នុងតំបន់ហាមឃាត់ ដែលគ្រប់គ្រងដោយ អាជ្ញាអប្សរា ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតាមពាក្យ បណ្តឹងចោទប្រកាន់ ពីបទឆបោក និងរត់ការថាអោយ សាងសង់ផ្ទះនៅក្នុងតំបន់ ហាមឃាត់ដែលគ្រប់គ្រង ដោយអាជ្ញាអប្សរា  ខេត្តសៀមរាប ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាល ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីបានទទួល ពាក្យបណ្តឹងពី ជនរងគ្រោះ និងដោយមាន ការអនុញ្ញាត ពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត សៀមរាប និង លោកឧត្តមសេនីយ៍ ទោស្នងការ នគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួល ផែនការងារសន្តិសុខ នៃ ស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានដឹកនាំកំលាំង ចុះស្រាវជ្រាវ រហូតដល់រកឃើញ មុខជនសង្ស័យ មកសាកសួរនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់អោយដឹង ថាជនសង្ស័យមាន ឈ្មោះជា ហាក់ស៊្រុន ភេទ អាយុ ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ហើយជនសង្ស័យ ក៏បានសារភាពអំពីកំហុស របស់ខ្លួននៅ ចំពោះមុខសមត្ថកិច្ច ផងដែរ។

បច្ចុប្បន្នជន សង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅ តុលាការ ហើយ ត្រូវបាន លោកមុយ សុភ័ក្រ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត សៀមរាបបានសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ឋនា គារហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *